សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់មានដែកសម្រាប់កាច់សោ.កម៉ូតូជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ មួក កញ្ចក់ ឃាត់បានខ្លួនជនសង្ស័យ២នាក់មានដែកកាច់សោ.កម៉ូតូជាប់ខ្លួន នៅតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា មុខពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក នៅតាមបណ្តោយផ្លូវ២០០៤ លុះបានប្រទះឃើញជនសង្ស័យមានគ្នា២នាក់(មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូម៉ាកនិច ពណ៌ស គ្មានស្លាកលេខ គួរឲ្យសង្ស័យក៏សមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យរកឃើញមានដែកសម្រាប់កាច់សោ.កម៉ូតូជាប់ខ្លួន ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ តុង សីហា

...

tong4 tong tong3 tong2 tong1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print