ជនជាតិឆែកចង.កធ្វើអត្តឃាតដោយពុំដឹងមូលហេតុ ក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចង.សម្លាប់ខ្លួនរួមជាមួយការបិតបាំមុខ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បង្កការភ្ញាក់ផ្អើដល់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧

យោងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញកាបូបស្ពាយពណ៌ខ្មៅមួយ មានលិខិតឆ្លងដែននិងសម្ភារមួយចំនួន ដោយក្នុងនោះជនរងគ្រោះដែលបានចង.កសម្លាប់ខ្លួនមានឈ្មោះHAITINGER MAREK ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរពាណិជ្ជករ ជាជនជាតិឆែក កាន់លិខិតឆ្លងដែនលេខ ៣៩២៦៩៥៩៦ ផុតកំណត់ឆ្នាំ២០១៩ ចូលមកកម្ពុជាតាំងពីឆ្នាំ២០១២ 

ប្រភពពីសមត្ថកិច្ច ដដែលបានបញ្ជាក់ទៀតថា ជនរងគ្រោះអាចធ្វើអត្តឃាត ក្នុងចន្លោះម៉ោងទៀបភ្លឺ។ ក្រោយការពិនិត្យរួចរាល់សាកសពត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេករងចាំតំណាងស្ថានទូតមកទទួលយកទៅចាត់ចែងបន្ត

សូមបញ្ជាក់ផងដែរថា នៅដើមសប្តាហ៍នេះ នៅក្នុងសង្កាត់លេខ៤ មានជនបរទេស២នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចង.កសម្លាប់ខ្លួន៕ ឆ្លាម សមុទ្រ

...

IMG_9738 IMG_9735 IMG_9746 IMG_9765 IMG_9755 IMG_9750 IMG_9751 IMG_9754 IMG_9753

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print