ធ្លាក់ខ្លួនពិការភ្នែកប្រពន្ធរត់ចោលសង្ស័យទៅយកប្តីថ្មីសម្រេចចិត្តបញ្ចប់ជីវិតដោយចង.ក

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេស្គាល់ឈ្មោះ ឈូក សត់ អាយុ៣២ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកង្កែ ខេត្តបាត់ដំបង ក្រោយពីធ្លាក់ខ្លួនពិការភ្នែក មិនមានលទ្ធភាពរកស៊ីចិញ្ចឹមប្រពន្ធកូន បានសម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិត បន្ទាប់ពីប្រពន្ធនាំកូនរត់ចោលសង្ស័យទៅយកប្តីថ្មីនៅខេត្តកំពង់ចាម។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលករណីចងកសម្លាប់ខ្លួន កើតឡើងកាលពីវេលាម៉ោង ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្ទះបុរសនោះតែម្តង ស្ថិតនៅភូមិ ឃុំខាងលើ។

ក្រោយពីកើតហេតុនោះភ្លាមគេសង្កេតឃើញកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសង្កែចុះត្រួតពិនិត្យសព រកឃើញថាសពបុរសឈ្មោះ ឈូក សត់ ពិតជាស្លាប់ដោយធ្វើអតតឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដ មិនជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកពង់ព្រះប្រាប់ឱ្យដឹងថា ពាក់ព័ន្ធនិងបុរសខាងលើធ្វើអត្តឃាតសម្លាប់ខ្លួនឯង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយសន្និដ្ឋានថា បុសរូបនោះ ទំនងជាតូចចិត្ត និប្រពន្ធរត់ចោល ឱ្យរស់នៅតែម្នាក់ឯង ជាមួយនិងបង្អូននៅភូមិ ឃុំខាងលើ។ បុរសឈ្មោះ ឈូក សត់ បានរងគ្រោះពិការភ្នែកដោយផ្ទុះមីន ចាប់តាំងគាត់រស់នៅក្រុងប៉ោយប៉ែតមកម្លេះ ហើយបច្ចុប្បន្នរស់នៅជាមួយបងប្អូននៅឃុំកំពង់ព្រះ៕ សំ វិច្ឆិកា

...

copy-right-new-106

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print