ក្រុមហ៊ុនចិននៅក្នុងប្រទេសអុីរ៉ង់រងទណ្ឌកម្មពីអាមេរិក

ចែករំលែក៖

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួង រតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌ កម្មថ្មីមួយចំពោះប្រទេសអុីរ៉ង់ ដើម្បីជាការព្រមានចំពោះការបាញ់ធ្វើតេស្តសាក ល្បងមីស៊ីលផ្លោងរបស់អុីរ៉ង់។ ការដាក់ ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់ អុីរ៉ង់ប៉ុណ្ណោះទេ គឺក្រុមហ៊ុន និងមន្ត្រីក្រុមហ៊ុនចិនមួយចំនួននៅប្រទេសនេះក៏រងការដាក់ទណ្ឌកម្មផងដែរ ដោយសារតែក្រុម ហ៊ុនមានជាប់ពាក់ព័ន្ធនឹងកម្មវិធីបរមាណូ មីស៊ីលរបស់អុីរ៉ង់។

នៅពេលនេះរដ្ឋាភិបាលចិនកំពុងតវ៉ា ចំពោះសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ដែលដាក់បញ្ចូលទាំងបុគ្គល និងអង្គភាព ចិននៅលើបញ្ជីទណ្ឌកម្មអុីរ៉ង់។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសទីក្រុងប៉េកាំងបាន ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលចិនបានតវ៉ាចំពោះទណ្ឌកម្មដ៏ថ្មី បំផុតរបស់សហរដ្ឋអាមេរិកចំពោះអុីរ៉ង់ ដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គល និងក្រុម ហ៊ុនចិនដោយថា វាមិនជួយធ្វើឲ្យប្រសើរ ឡើងនូវទំនុកចិត្តក្នុងភាគីពាក់ព័ន្ធ និងមិនអាចដោះស្រាយបញ្ហាអន្តរជាតិបានឡើយ។

កន្លងមកទំនាក់ទំនងសេដ្ឋកិច្ចរវាងចិននឹងអុីរ៉ង់កាន់តែល្អប្រសើរ ក្រោយពេល អាមេរិកលុបចោលទណ្ឌកម្មដឹកជញ្ជូនទៅលើប្រទេសអុីរ៉ង់ក្រោយពេលបានព្រម ព្រៀងលើកម្មវិធីបរមាណូ។ ប៉ុន្តែពេលនេះរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោកត្រាំបានបន្តដាក់ទណ្ឌកម្មថ្មី និងធ្វើឲ្យទំនាក់ ទំនងប្រទេសទាំង២កាន់តែតានតឹងជាង មុនហើយ ប៉ះពាល់យ៉ាងខ្លាំងទៅដល់ ប្រទេសចិនផងដែរ។ ការដាក់ទណ្ឌកម្ម ក្រោយអុីរ៉ង់សាកល្បងកាំជ្រួចមីស៊ីល របស់អាមេរិក គឺព្រួញមួយបាញ់ចំគោល ដៅ២។ ចិនជាគោលដៅដែលលោកត្រាំត្រូវតែរឹតបន្តឹងលើវិស័យសេដ្ឋកិច្ចតាំងពីលោកជាប់ជាបេក្ខភាពប្រធានាធិបតីមកម៉្លេះ។

ការដាក់ទណ្ឌកម្មរបស់អាមេរិកមិនធ្វើឲ្យអុីរ៉ង់ខ្លាចនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ អុីរ៉ង់មានសកម្មភាពឌឺដងដាក់ប្រធានា ធិបតីអាមេរិកភ្លាមៗមួយថ្ងៃក្រោយពី រដ្ឋាភិបាលលោកដូណាល់ត្រាំ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអុីរ៉ង់។ ដោយសារសមយុទ្ធយោធាអុីរ៉ង់បានបាញ់ សាកល្បងនូវគ្រាប់មីស៊ីលចម្ងាយខ្លីជា ច្រើនគ្រាប់។ រដ្ឋាភិបាលអុីរ៉ង់បានអះ អាងដោយឥតលាក់លៀមថា នេះជាការ រៀបចំសមកម្លាំងដើម្បីការពារខ្លួនដែលវាជាសិទ្ធិស្របច្បាប់របស់អុីរ៉ង់ហើយក៏ជា ការឆ្លើយតប ទៅនឹងទណ្ឌកម្មដែលរដ្ឋា ភិបាលថ្មីរបស់សហរដ្ឋអាមេរិកទើបបាន ដាក់មកលើអុីរ៉ង់ដែលអុីរ៉ង់ចាត់ទុកថា ជាការបន្ថោកកិត្តិយស និងមើលងាយ លើអុីរ៉ង់ខ្លាំងណាស់៕

chinese (1) chinese (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print