រឿងអាស្រូវផ្លូវភេទនៅព្រះវិហារកាតូលិកក្នុងប្រទេសអូស្ត្រាលីធ្វើឲ្យកក្រើកពិភពលោក

ចែករំលែក៖

ក្រោយរយៈជាច្រើនឆ្នាំដែលបានបើកការស្រាវជ្រាវ តាមដាន និងសួរចម្លើយ ករណីរំលោភបំពានផ្លូវភេទលើកុមារ អូស្ត្រាលីនៅព្រះវិហារកាតូលិក ក្នុងប្រទេសអូស្ត្រាលីសព្វថ្ងៃនេះត្រូវបានលាតត្រដាង។

សារព័ត៌មាន CNN បានដកស្រងរបាយ ការណ៍ស្រាវជ្រាវបង្ហាញឲ្យឃើញថាចាប់តាំងពីឆ្នាំ១៩៥៩ មកទល់ឆ្នាំ២០១៥ អាចារ្យ៧ភាគរយនៅក្នុងព្រះវិហាររងការចោទប្រកាន់រំលោភ បំពានផ្លូវភេទលើ កុមារ។ ចំពោះរបាយការណ៍ខាងលើមន្ត្រីជាន់ខ្ពស់សាសនាកាតូលិកលោក Francis Sullivan បានបញ្ជាក់នៅក្នុងសវនាការ កាលពីថ្ងៃទី៦ ខែកុម្ភៈ ថាតួលេខខាងលើ ពិតភ្ញាក់ផ្អើលនេះជារឿងអាស្រូវមិនអាចការពារបានទៀតឡើយ។

ក្នុងចំណោមនោះគេជឿជាក់ថា ព្រះ វិហារប្រមាណជា៤០ភាគរយនៅទូទាំង ប្រទេសដែលពាក់ព័ន្ធនឹងសកម្មភាពរំលោភ បំពាននេះក្នុងនោះដែរកុមារប្រមាណជា ៤.៤០០នាក់ ដែលបានអះអាងថា បាន ក្លាយទៅជាជនរងគ្រោះ គិតចាប់តាំងពី ឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥។
ម្នាក់ក្នុងចំណោមជនរងគ្រោះបាន និយាយថា គេត្រូវបានគ្រូបង្រៀននៅវិហារសាសនាគ្រិស្តបំពានផ្លូវភេទមកលើខ្លួននៅក្នុងថ្នាក់រៀន និងដោយបានបញ្ជាឲ្យ សិស្សដទៃទៀតចេញទៅក្រៅ។

តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យ ឃើញថា មានជនរងគ្រោះជាច្រើននាក់នៅលើពិភពលោករងការរំលោភបំពានផ្លូវភេទ តែបានលាក់បាំងនៅតាមព្រះវិហារកាតូលិក។ នៅក្នុងរបាយការណ៍ពេលមុនគឺមានការរំលោភបំពានផ្លូវភេទនៅអាមេរិក អៀរឡង់ ប្រេស៊ីល ហុល្លង់ អាល្លឺម៉ង់ ជា ដើម។

កុមារដែលរងការរំលោភបំពាន់ផ្លូវភេទគឺមានអាយុចាប់ពី១០ឆ្នាំកន្លះ សម្រាប់ កុមារី និង១១ឆ្នាំកន្លះសម្រាប់កុមារា។ ជាមួយគ្នានោះជនខិលខូចរហូតដល់ទៅ១.៨៨០នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ ក្នុង នោះមានអ្នកបួស៣២ភាគរយ ៣០ភាគ រយជាអាចារ្យ ២៩ភាគរយ ជាសាសនិក និង៥ភាគរយជាអ្នកបួសស្រី៕

<> at The Vatican on November 24, 2013 in Vatican City, Vatican.
<> at The Vatican on November 24, 2013 in Vatican City, Vatican.

cong_giao_2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print