អំពើហិង្សាគ្រប់រូបភាពបានសម្លាប់ មនុស្សយ៉ាងច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបង្កឲ្យព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ យោងតាមការលើក ឡើងរបស់ក្រុមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន៣.៤៩៨នាក់ ជាពលរដ្ឋ ស៊ីវិលត្រូវបានសម្លាប់ និង៧៩០០នាក់ ផ្សេងទៀតរងរបួសនៅក្នុងជម្លោះហិង្សា ទូទាំងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០១៦។
លោកស្រី Danielle Bell ប្រធានសិទ្ធិ មនុស្សរបស់ជំនួយការបេសកកម្មអង្គការ សហប្រជាជាតិបានធ្វើសន្និសីទកាសែត នៅក្នុងទីក្រុងកាប៊ុល ដោយបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស អាហ្វហ្គានីស្ថានបញ្ឈប់ការសម្លាប់ និង គំរាមកំហែងអាយុជីវិតជនស៊ីវិលដូចដែល ជនស៊ីវិលបានសម្លាប់ចំនួន៣៤៩៨នាក់ ក្នុងការប៉ះទង្គិចហិង្សាទូទាំងប្រទេសនៅ ក្នុង ឆ្នាំ២០១៦។
ដោយឡែកពាក់ព័ន្ធករណីអំពើហិង្សា និងជម្លោះដូចគ្នា ហើយបើតាមការឲ្យដឹង ពីជំនួយការបេសកកម្មអង្គការសហប្រជា ជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ ហៅកាត់ថា (UNAMI) ឲ្យដឹងថា សកម្មភាពភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅទូទាំង ប្រទេសអ៊ីរ៉ាក់ បានសម្លាប់មនុស្សសរុប ៣៨២នាក់ជាជនស៊ីវិល និងចំនួន៩០៨ នាក់ផ្សេងទៀតរងរបួសនៅក្នុងខែមករា ឆ្នាំ២០១៧៕
ប្រែសម្រួល៖ ម៉ែវ សាធី