លួចម៉ូតូគេ ម្ចាស់គេតាមទាន់វាយទ្រោមខ្លួន​ទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ កំពុងអង្គុយផឹកសុីជាមួយបងប្អូននឹងមិត្តភ័ក្រក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ឡើងធាក់ម៉ូតូរបស់គាត់តែសំណាងអាក្រក់អីធាក់អត់ឆេះត្រូវម្ចាស់ដឹងឃើញទាន់នាំគ្នាវាយមួយដៃមួយជើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចទួលសង្កែ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវ១០៣នៅចំណុចមុខបន្ទប់ជួលគ្មានលេខស្ថិតនៅក្រុម១ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះមាន គឹមថន ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពុងចាម។ ចំណែកជនសង្ស័យមានឈ្មោះ ថេង ជា អាយុ១៩ឆ្នាំ មុខរបរមិនពិនប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

បើតាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុខពេលកើតហេតុគាត់កំពុងតែអង្គុយផឹកសុីជាមួយបងប្អូននឹងមិត្តភ័ក្រនៅមុខបន្ទប់ជួលខាងលើហើយទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១០ពាក់ស្លាកលេខកំពុងចាម1F0521ទុកលើស្ពានលូទឹកស្អុយមុខបន្ទប់ជួលហើយមិនបានដោះសោរម៉ូតូចេញទេខណះពេលផឹកប្រហែលជាអស់ស្រា២ដបក៏ស្រាបតែលេចមុខជនសង្ស័យម្នាក់ខាងលើទើបតែចេញមកពីណេតនៅម្តុំជិតកន្លែងកើតហេតុហើយផឹកស្រាថ្នាំជាមួយមិត្តម្នាក់ទៀតហើយដើរត្រឡប់ទៅផ្ទះលុះពេលដើរមកដល់ចំណុចកើតហេតុក៏ស្រាបឃើញម៉ូតូរបស់ជនរងគ្រោះទុកចោលហើយមានទាំងសោរនៅជាប់ម៉ូតូហើយគាត់ក៏បានធ្វើសកម្មភាពឡើងធាក់ម៉ូតូសំណាងអាក្រក់អីធាក់អត់ឆេះក៏ម្ចាស់គាត់ដឹងថាជនសង្ស័យបំរុងនឹងលួចម៉ូតូគាត់ហើយគាត់ក៏ធ្វើពុទ្ធជាដើរទៅសួរជនសង្ស័យថាអាអូនមានសាច់ក្លែមអត់ភ្លាមៗនោះដែលជនសង្ស័យបានរត់ចេញពីម៉ូតូហើយជនរងគ្រោះក៏បានរត់តាមក្រោយហើយស្រែកថាចោរៗទើបប្រជាពលរដ្ឋនាំគ្នាចាប់បានស្វាគមន៍មួយដៃមួយជើងបណ្តាលអោយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបានមួយសន្ទុះក្រោយមកមានប្រពន្ធជនសង្ស័យបានមកយំទួនសោកបោកខ្លួនឲ្យដោះលែងប្ដីគាត់។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីសមត្ថកិច្ចចាត់ការទៅតាមនិតិវិធី៕ ស រស្មី

...

Gi-1 (5) Gi-1 (2) Gi-1 (3) Gi-1 (4) Gi-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print