ខេត្តត្បូងឃ្មុំ ៖ រថយន្តដឹកឈើគ្រាក់ក្រញូងគ្មានច្បាប់១គ្រឿងត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំចាប់ឃាត់បានបន្ទាប់ពីអ្នកបើកបរបំរ៉ុងដឹកយកទៅលក់នៅប្រទេសវៀតណាមរបៀបលោតឆត្រ័។
ការដេញបង្រ្កាបរថយន្តខាងលើធ្វើរឡើងនៅយប់ថ្ងៃទី៨ ខែគុម្ភះឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុច ភូមិ-ឃ្មុំរែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយត្រី ឡេង ចន្រ្តា អានុប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងជាប្រធានគោលដៅចំណុចខាងលើបានឲ្យដឹងក្នុងកំណត់ហេតុថា ករណីនេះរថយន្តល្មើស ម៉ាកឆ្លាមពណ៍ទឹកប្រាក់ស្លាកលេខ 2S_5948 ដឹកជញ្ជូនដោយជនសង្ស័យ ឈ្មោះ ហេង រ៉ាវុធ ប្រុ អាយុ ៤០ឆ្នាំ រស់នៅភូមិសែនជ័យ ឃំុស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហា ហើយជំនាញបានឆែករកឃើញឈើគ្រញូងចំនួន១៦៥ដំុដែលជនសង្ស័យដឹកយកមកពីខេត្តព្រះវិហាបំរ៉ុងលួចឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យត្រូវបានប្រគល់ទៅជំនាញរដ្ឋបាលព្រៃឈើបន្តនិតិវិធី ៕វណ្ណះ