សមត្ថកិច្ចឃាត់ខ្លួនកូនអនុប្រធានពន្ឋនាគារខេត្តកំពង់ធំ និងបក្ខពួក៤នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ កូនអនុប្រធានពន្ឋនាគារខេត្តកំពង់ធំ រួមទាំងបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ធំ ចាប់ឃាត់ខ្លួន ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះបង្រ្កាបការចែកចាយ និងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

កិច្ចសហប្រតិបត្តិការបង្រ្កាបនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនឲ្យទណ្ឌិត ដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ធំ ដោយអាងឪពុកជាអនុប្រធានពន្ធនាគារ ទើបមិនខ្លាចរអា អាចយកគ្រឿងញៀន ចូលទៅឲ្យអ្នកជាប់ឃុំក្នុងពន្ឋនាគារបានយ៉ាងសប្បាយ ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿង ញៀនបានឃាត់ខ្លួនជនសង្ស័យបានចំនួន៥ នាក់ ក្នុងនោះមានទណ្ឌិត នៅក្នុងពន្ឋនាគារម្នាក់ រួមទាំង ថ្នាំញៀន២កញ្ចប់ (មួយកញ្ចប់តូច និងមួយកញ្ចប់ធំ) ប្រភេទម្សៅស មេតាំហ្វេតាមីន សមត្ថកិច្ច ឃាត់ខ្លួនអ្នកប្រើប្រាស់បានម្នាក់ ទើបបានកំណត់មុខសញ្ញាដឹងថា ទណ្ឌិតរូបនេះ ជាមេក្លោងចែកចាយគ្រឿងញៀន ក្នុងពន្ឋនាគារតាមរយៈកូនអនុប្រធានពន្ធនាគារ ដែលជាអ្នកចេញចូលក្នុងពន្ធនាគារនេះ លោក អ៊ិត សុធា បានបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៥នាក់ ខណៈពុំទាន់កំណត់អត្តសញ្ញាណនៅឡើយទេ និងត្រូវបានបញ្ជូនមកតុលាការ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់៕ ប៊ុន រិទ្ធី

...

nkd photo_2017-02-07_21-51-22bun (2) bun (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print