គ្រូពេទ្យបញ្ជាក់ថា ៖ ប៉ុង ហុង អាចហ្វឹកហាត់កីឡាបានជាធម្មតាក្រោយសម្រាកព្យាបាល២ទៅ៣ខែបន្ទាប់ពីវះកាត់ពោះវៀនស្អិត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺស្អិតពោះវៀននៃមន្ទីរពេទ្យព្រះកុសុមៈ បានអះអាងថា កីឡាករជនពិការប្រភេទ T46 ប៉ុង ហុង ម្ចាស់មេដាយមាស និង មេដាយសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅប្រទេស សិង្ហបុរីកាលពីឆ្នាំ២០១៥កន្លងទៅអាច បន្តការហ្វឹកហាត់ជាធម្មតាវិញបាន បន្ទាប់ ពីវះកាត់ជំងឺចាស់គឺជំងឺពោះវៀនស្អិត។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការ ជាតិប៉ារ៉ាឡាំពិកកម្ពុជាបន្ទាប់ពីបានចុះទៅសួរសុខទុក្ខកីឡាករ ប៉ុង ហុង ដល់មន្ទីរ ពេទ្យព្រះកុសុមៈកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបាន មានប្រសាសន៍ឲ្យដឹងថា កីឡាករប៉ុង ហុង គឺជាកីឡាករជនពិការឆ្នើមមួយរូបដែល ធ្លាប់ដណ្តើមបានមេដាយមាស១គ្រឿងនិង មេដាយសំរឹទ្ធិ១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសសិង្ហ បុរីកាលពីឆ្នាំ២០១៥កន្លងទៅ។ កីឡាករ ប៉ុង ហុង គឺជាកីឡាករសំខាន់សម្រាប់ការហ្វឹកហាត់ត្រៀមទៅចូលរួមប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេស ម៉ាឡេស៊ីដែលប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ ២០១៧ខាងមុខនេះ។

លោកអគ្គលេខាធិការបានបន្តថា កីឡា កររូបនេះគឺជាក្តីសង្ឈឹមតែម្នាក់គត់ក្នុងការដណ្តើមយកមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ លើប្រភេទកីឡា អត្តពលកម្ម វិញ្ញាសាររត់ចម្ងាយផ្នែក បុរស។

លោកបញ្ជាក់ថា ម្ចាស់មេដាយមាស រូបនេះត្រូវបានវះកាត់ចំនួន៣លើកហើយគឺលើកទី១មុនឆ្នាំ២០០០វះកាត់កដៃម្ខាងចោល ដោយសារត្រូវគ្រាប់យុទ្ធភ័ណ្ឌ, លើកទី២វះកាត់ជំងឺពោះវៀតស្អិតនៅឆ្នាំ ២០០៨ និងលើកទី៣វះកាត់ជំងឺពោះវៀន ស្អិតដដែល ។

លោកអគ្គលេខាធិការប្រាប់ថា បើតាម សម្តីគ្រូពេទ្យបញ្ជាក់ថា ប៉ុង ហុង អាចបន្តការហ្វឹកហាត់បានក្រោយពីសម្រាកព្យាបាល រយៈពេល២ខែចាប់ពីខែមីនាតទៅគឺ ប៉ុង ហុង អាចហ្វឹកហាត់បន្តិចម្តងៗដូចកីឡាករដទៃទៀតបានហើយ ៕ សារីម

...

sarim (3) sarim (4) sarim (1) sarim (5) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print