ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងដែលទទួលផលចោរកម្ម ជាក់ស្តែងដកហូតបានម៉ូតូ៦គ្រឿង និងមនុស្ស៥នាក់។
ករណីនេះធ្វើឡើងនៅចំណុចភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៥នាក់មានទី១ឈ្មោះផាន់ សន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានទីលំនៅខេត្តបាត់ដំបង ទី២ឈ្មោះសឿន សាន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ទី៣ឈ្មោះម៉ែន រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី៤ឈ្មោះសម ខាន់រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី៥ឈ្មោះហិម ហត្ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងដកហូតម៉ូតូ៦គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងស្រាវជ្រាវបន្ត៕ ស តារា