ខេត្តតាកែវ ៖ ទីតាំងដាំដើមកញ្ឆាចំនួន៧៣កន្លែងត្រូវបានកម្លាំងសមត្ថកិច្ចដុត កម្ទេចបំផ្លាញចោល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខ្នងបន្ទាយ ស្ថិត ក្នុងភូមិ ពោធិរោងនឹងភូមិជ្រោយ ឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ដោយមានការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ លោកឧត្តមសេនីយ៍ទោអ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវលោកវរសេនីយ៍ឯក សូ ភី ស្នងការរង ទទួលការងារព្រំដែន និង ជាប្រធានក្រុម ការងារចុះពង្រឹងស្រុកគិរីវង់ និង អធិការ ផ្ទាល់បានដឹកនាំកម្លាំងជំនាញចុះ បង្ក្រាបការដាំដើមកញ្ឆាហើយបានដកនិងកាប់ បំផ្លាញចោល ។ កន្លែងដែលគេលួចដាំ ដើមកញ្ឆានេះ ស្ថិតនៅចំណុច ខ្នងបន្ទាយ ក្នុងភូមិពោធិរោងនឹងភូមិជ្រោយ ឃុំព្រះ បាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវបានចំនួន៧៣កន្លែងហើយបានកម្ទេចដើមកញ្ឆា ចំនួន២.៥៤០៩ដើម ។
លោកអធិការបានបន្តថា ករណីនេះ កម្លាំងជំនាញបានដុតបំផ្លាញចោលនៅនិងកន្លែងដាំនីមួយៗតែម្តង ៕