ខេត្តស្ទឹងត្រែង ៖ អធិការរងស្រុកសៀមប៉ាងនឹងលោកគ្រូអ្នកគ្រូមាតាបីតាសិស្សបានអញ្ចើញចូលរួមធ្វើការផ្សប់ផ្សាយដល់យុវជន សិស្សានុសិស្សសិស្សកាយរិទ្ធ ជៀសឲ្យឆ្ងាយពីរគ្រឿងញៀន ងាក់មកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិត ក្នុងអនុវិទ្យាល័យសេរីទត្តស្ថិតក្នុងឃុំថ្មកែវស្រុកសៀមប៉ាង ពីថ្ងៃទី៩ខែកុម្ភ:ឆ្នាំ២០១៧ ដោយមានប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមជាង១០០នាក់ ។
លោកសុខ សំអូន អធិការរងស្រុកបានផ្សព្វផ្សាយនៃការបញ្ឆប់ប្រើប្រាស់នឹងចែកចាយគ្រឿងញៀន វាមានផលប:ពាល់ដល់អាយុជីវិតនឹងសង្គមជាតិជាពិសេសគ្រឿងញៀនធ្វើឲ្យខូចអណាគត់ យុវវ័យដែលជាទំពាំងស្នងឬស្សីជាសសរទ្រូងនៃគ្រួសារដែលជាក្តីសង្ឃឹម របស់ឪពុកម្តាយគ្រប់ៗរូប បើស្រលាញ់ខ្លួនស្រលាញ់ឪពុកម្តាយ ស្តាយអណាគត់ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
លោកហង្ស សំណាង ប្រធានការិយាល័អប់រំកីឡាស្រុកសៀមប៉ាង បាននែនាំបន្ថែមដល់ប្អូនៗសិស្សានុសិស្សកាយរិទ្ធ នឹងបងប្អូនប្រជាពលរដ្ឋដែលត្រូវជាឪពុកម្តាយនឹងអណាព្យាបាលសិស្ស ធ្វើយ៉ាងណាជួយអប់រំបន្ថែមដល់ប្អូនៗដែលស្ថិតក្នុងវ័យសិក្សាជៀសឲ្យឆ្ងាយពីរគ្រឿងញៀន នឹងនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរត្រូវពាក់មួកសុវត្ថភាព ត្រូវដាក់ខ្សែក្រវ៉ាត់ បើកបរត្រូវចេះអធ្យាស្រ័យគ្នាត្រូវប្រកាន់ស្តាំជានិច្ច ដូចពាក់ចាស់ពោលថា: សឹមៗកំបំបោលក្រែងមិនដល់ដូចបំណង មុននឹងបត់ត្រូវមើលឆ្វេងឬស្តាំ មើលមុខនឹងក្រោយជៀសវាងនូវគ្រោះថ្នាក់ជាយ:ថាហេតុ ។
ក្នុងនោះផងដែរបងប្អូននឹងមាតាបីតាសិស្សនឹងសិស្សានុសិស្សនឹងសិស្សកាយរិទ្ធ បានឆ្លើយតបទៅនឹងអ្វីដែលលោកអធិការស្រុកនឹងលោកប្រធានមន្ទី ដាសតឿនអប់រំនែនាំដល់កូនៗនឹងគ្មេងៗយុវវ័យសិស្សានុសិស្ស បានប្តាជ្ញានឹងកែប្រែលះបង់ជៀសឲ្យឆ្ងាយពីគ្រឿងញៀន នឹងនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិតនឹងអនាគត់ ហើយក៍គ្មានអំពើហឹង្សាដែរ។
គួររំលឹកផងដែរថា: ការអនុវត្តន៍ផ្សព្វផ្សាយបញ្ឆប់នូវការចែកចាយនឹងប្រើប្រាស់គ្រឿងញៀន នឹងបង្កានូវគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋនឹងសិស្សានុសិស្សទាំងអស់ក្នុងស្រុកសៀមប៉ាងយុទ្ធនាការនេះ តាមបទបញ្ចារបស់លោកស្នងការដ្ឋាននគបាលខេត្តដើម្បីភូមិឃុំមានសុវត្ថភាព តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕ មាស សុផាត