អ្នកទេសចរជនជាតិអូទ្រីសម្នាក់ស្លាប់ ក្នុងព្រៃសង្ស័យខ្យល់គ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បុរសជាអ្នកទេសចរ ជនជាតិអូទ្រីសម្នាក់បានស្លាប់ ក្នុងដំណើរចូលព្រៃដើម្បីប្រម៉ាញ់ថតរូបសត្វព្រៃនៅក្នុងភូមិសាស្ត្រព្រៃក្នុងស្រុកកែវសីមា។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៧ ចំណុចព្រៃភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ជនជាតិអូទ្រីសដែលបានស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះLIS KAGERNOTហៅក្រៅ(ជែរី)ភេទប្រុសអាយុ៤៩ឆ្នាំកាន់លិខិតឆ្លងដែនលេខP7836828។

យោងតាមការរៀបរាប់ពីមគ្គុទេសទេសចរ ដែលធ្វើដំណើរជាមួយជែរី បានរៀបរាប់ថានៅថ្ងៃទី០៨ខែកុម្ភៈពួកគេបានចេញដំណើរពីក្រុង សែបមនោរម្យឆ្ពោះទៅទឹកដីឃុំមេម៉ង់ស្រុកកែវសីមា មានគ្នីគ្នា០៤នាក់ក្នុងនោះម្នាក់ជាមគ្គុទេស ម្នាក់ជាជនបរទេស និងពីរនាក់ទៀតជាជនជាតិព្នងដែលស្គាល់ភូមិសាស្ត្រព្រៃ ក្នុងបំណងចូលទៅថតរូបសត្វព្រៃ ក្នុងតំបន់ខាងលើ។

ប្រភពពីមគ្គុទេសដដែលបញ្ជាក់ថានៅយប់ថ្ងៃដដែលពួកគេបានសំរាកនៅក្នុងភូមិពូកេះ ឃុំមេម៉ង់។លុះព្រឹកឡើងថ្ងៃទៅ០៩ក្រុមរបស់គេបានចូលទៅព្រៃខាងក្រោយភូមិដើម្បីបន្តកាងាររបស់ខ្លួន។នៅម៉ោងប្រមាណជា៩ព្រឹកថ្ងៃដដែលជែរី មានអាការៈទន់ខ្លួន បញ្ឍរភ្នែក ហើយពួកគេបានព្យាយាមសង្គ្រោះបឋមផងដែរ ប៉ុន្តែមិនអាចជួយសង្រ្គោះជែរីបាននោះទេ គេក៏បានដាច់ខ្យល់ស្លាប់នៅក្នុងព្រៃក្រោយភូមិតែម្តង។

នគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរីនៅថ្ងៃទី១០កុម្ភៈនេះបានប្រាប់ថា សាកសពត្រូវបានដឹកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីរួចរាល់ហើយ។ហើយជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីបញ្ជួនសាកសពទៅកាន់ប្រទេសកំណើតវិញផងដែរ។សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យលើសាកសពគឺមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មក្រៅអំពីខ្យល់គរស្លាប់នោះឡើយ ៕

...

kiri-1 (3) kiri-1 (2) kiri-1 (1) kiri-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print