ខេត្តស្វាយរៀង ៖ ក្រុមជិះកងរៃអង្គសថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផាមានសហការពីសមាជិកសមាជិកាសហពភាពសហពន័្ធយុវជនកម្ពុជាខេត្តស្វាយរៀងក្នុងសកម្មភាពមនុស្សលេីទឹកដីខេត្តស្វាយរៀងរយៈពេលពីថ្ងៃៗទី៨-៩ខែកុម្ភៈឆ្នាំ២០១៧នេះប្រមូលថវិកាបានសរុបចំនួន២៤៥៥០ដុល្លារអារិក។
នាឱកាសនោះនារសៀលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៧នេះលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោក លោកស្រីអភិបាលរងខេត្តថ្នាក់ដឹកនាំស្ថាប័ននានាជុំវិញខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបានទទួលក្រុមជិះកង់រៃអង្គាសថវិកាជូនមន្ទីេពេទ្យគន្ធបុប្ផានិងចូលរួមបរិចាកថវិការដល់ក្រុមការងារខាងលេីផងដែរ។
ក្នុងឱកាសនោះរដ្ឋបាលខេត្តបានឧបត្ថម្ភថវិកាចំនួន១០.០០០០០០រៀលរួមថ្នាក់ដឹកនាំស្ថាប័ននានាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធបានឧបត្ថម្ភថវិកាគ្រប់គ្នា។យុវជនហ៊ុល វិសាលតំណាងអង្គការសប្បុរសកម្ពុជកុលបុត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក អភិបាលខេត្តនិងអភិបាលរងខេត្តរួមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធពិសេសប្រជាពលរដ្ឋខេត្តស្វាយរៀងដែលបានបរិចាកថវិកាយ៉ាងច្រេីនសន្ធឹកសន្ធាប់ចូលរួមមនុស្សធម៌មិនអាចកាត់ថ្លៃបានជាមួយយេីងខ្ញុំដែលជាអ្នកជិះកង់ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគុន្ធបុប្ផា។
ប្អូន ហ៊ុល វិសាល បានឱយដឹងថា ក្រុមជិះកង់មកដល់ទឹកខេត្តស្វាយរៀងនៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៧នេះនារសៀលថ្ងៃដដែលនឹងជិះកង់ស្វែងរកថវិកាពីសប្បុរសជនក្នុងក្រុងស្វាយរៀងលុះព្រឹកឡេីងថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៧និងធ្វេីដំណេីរទៅក្រុងបាវិតពេញមួយថ្ងៃតែម្ដង។លុះដល់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ក្រុមការងារនិងវិលទៅខេត្តកណ្ដាលវិញ៕