ដេកស្លាប់ក្នុងខ្ទមកណ្ដាលព្រៃ សង្ស័យមានជំងឺគ្រុនចាញ់

ចែករំលែក៖

ខេត្តពៅធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រះឃើញក្នុងខ្ទមកណ្ដាលព្រៃភ្នំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដែលគេសង្ស័យបណ្ដាលមកពីឈឺជំងឺគ្រុនចាញ់ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចគ្រនមព្រៃភ្នំ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ ម៉ម ម៉ៅ ប្រធានការិយាល័យផ្សព្វផ្សាយនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហៃ ដា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។

លោកវរសេនីយ៍ទោបន្តថា តាមការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិនៃសពបានឱ្យដឹងថា ជនរងគ្រោះគាត់មានជំងឺគ្រុនចាញ់ ហើយគាត់បានទៅដេកធ្វើចំការ តែជាអកុសលក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញគាត់ដេកស្លាប់បែបនេះ ខណៈដែលគាត់មានជំងឺគ្រុនចាញ់ផងម៉្យាងអាចលាយឡំខ្យល់គរផងក៏ថាបាន ។

លោកនាយការិយាល័យបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើខ្លួនប្រាណសាកសពពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យសង្ស័យ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ក៏បានប្រគល់សពឱ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print