ចាប់ខ្លួនជនល្មើស២នាក់បងប្អូនបង្កើតឆែកឆេរលំនៅឋានដកហូតថ្នាំញៀន១៨កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក ចុះធ្វើការស្រាវជ្រាវឈានដល់បង្រ្កាបចាប់ខ្លួនជនល្មើស២នាក់នាក់បងប្អូនបង្កើតនឹងគ្នាឆែកឆេរលំនៅឋានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៨កញ្ចប់(ធំ០២កញ្ចប់ មធ្យម១០កញ្ចប់និងតូច០៦កញ្ចប់) ,ទូរស័ព្ទដៃ០២គ្រឿង ,កាំបិតប៉័ងតោចំនួន០១ ,សម្ភារវេចខ្ចប់ និងឧបករណ៍ស្រាប់សេពគ្រឿងញៀនជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនល្មើស២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ សឿន សំភាស់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកឯម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ សឿន បុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនល្មើសទាំង៣នាក់ខាងលើនេះត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ។

លោកអធិការបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំព្រែកគយ ដែលសមត្ថកិច្ចនគរបាលកំណត់និងតាមដាននាពេលកន្លងមក ។ ជនល្មើសខាងលើនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់គ្រប់រូបភាព ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ។

លោកវរសេនីយ៍ឯក សេង សុជាតិ បានបន្តថា នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសខាងលើនេះប្រើប្រាស់រូបភាពដោយយកថ្នាំញៀនបិតស្កុតខ្មៅជាប់ម៉ូតូ ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ទើបលោកដឹកនាំកម្លាំងចាំឃ្លាំងមើល រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនល្មើសបានចំនួន២នាក់ ។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើការឆែកឆេរលំនៅដ្ឋានជនល្មើសដកហូតវត្ថុតាង ពាក់ព័ន្ធដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...

kdal (6) kdal (4) kdal (5) kdal (3) kdal (7) kdal (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print