កាលពីថ្ងៃទី៩ ខែកុម្ភៈ តុលាការសហ រដ្ឋអាមេរិកបានសម្រេចលុបចោលច្បាប់ បម្រាមជនភៀសខ្លួនមកពី៧ប្រទេសចូលទឹកដីអាមេរិក បើទោះបីមានការតវ៉ាពីរដ្ឋា ភិបាល ដូណាល់ ត្រាំ ក្តី។ ការសម្រេចខាងលើរបស់តុលាការគឺជាការបរាជ័យដ៏ធំ មួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលដែលការអនុវត្តនយោបាយដំបូងក៏ត្រូវបានលុបចោល។
នៅក្នុងសេចក្តីសម្រេចរបស់តុលាការ រដ្ឋាភិបាលអាមេរិកនឹងមិនអាចអនុវត្តទៅលើច្បាប់ហាមប្រាមជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិកនោះឡើយដោយរដ្ឋាភិបាលមិនអាចលើកយកហេតុផលសន្តិសុខដើម្បី ទប់ស្កាត់ជនអន្តោប្រវេសន៍ចូលអាមេរិកបាននោះទេ។
ក្រោយការសម្រេចជាលើកចុងក្រោយបន្ទាប់ពីសួរដេញដោលពីច្បាប់បម្រាម ខាងលើរបស់លោក ត្រាំ ភា្លមៗនោះប្រធា នាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរ នៅលើបណ្តាញសង្គម Twitter របស់ ខ្លួនថា «ប្រទេសជាតិកំពុងតែស្ថិតនៅក្នុងការគំរាមកំហែងសន្តិសុខ»។ លោក ត្រាំ បន្តទៀតថា លោកនឹងលើកឡើងពីបញ្ហាខាងលើទៅដោះស្រាយនៅក្នុងតុលាការ។មួយគ្នានោះលោក ត្រាំ បានចោទប្រកាន់តុលា ការថាមានជាប់ពាក់ព័ន្ធនឹងនយោបាយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះសូម្បីតែចៅក្រមតុលាការកំពូលដែលលោក ត្រាំ ជ្រើសរើសក៏បានរិះគន់ទៅលើលោក ត្រាំ ផងដែរ។ លោក Niel Gorsuch ចៅក្រម តុលាការកំពូលបាននិយាយប្រាប់សមា ជិកព្រឹទ្ធសភាថា ការរិះគន់កន្លងមករបស់ លោក ដូណាល់ ត្រាំ គឺធ្វើឲ្យគេបាក់ទឹក ចិត្តខ្លាំងណាស់។
«កាំបិតចិតដងឯង» លោក ដូណាល់ ត្រាំ មិនចង់ឮពាក្យនេះទេ។ គ្រាន់តែព្រះអាទិត្យរះភ្លាមប្រធានាធិបតីអាមេរិកាំង ចាប់ទូរស័ព្ទភ្លែតសរសេរសារលើ Twitter វាយបកទៅសមាជិកព្រឹទ្ធសភាលោក Ri- chard Blumenthal ដែលកាលពីថ្ងៃពុធ បាននិយាយប្រាប់អ្នកកាសែតថា នៅពេល ជួបសន្ទនាជាមួយលោកចៅក្រម Niel Gorsuch បានប្រាប់លោកថា សម្តីរិះគន់ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើចៅក្រមអាមេរិកាំងកន្លងមកគឺជាសម្តីធ្វើ ឲ្យគេបាក់ទឹកចិត្តខ្លាំងណាស់។
អ្នកនាំពាក្យរបស់ចៅក្រម Niel Gorsuch បានបញ្ជាក់ប្រាប់ទៅទីភ្នាក់ងារព័ត៌មានបារាំង AFP ថា លោក Niel Gorsuch ពិតជាបាននិយាយយ៉ាងដូច្នេះមែនទៅ សមាជិកព្រឹទ្ធសភា។ ប៉ុន្តែនៅក្នុងសារ Twitter របស់ខ្លួនលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរថា សមាជិក ព្រឹទ្ធសភាបានពាក្យក្រឡាស់សម្តីរបស់លោក Niel Gorsuch ចៅក្រមដែលលោកទើបជ្រើសរើសសម្រាប់តំណែងចៅក្រមនៅតុលាការកំពូល។
ប្រធានាធិបតីអាមេរិកបានផ្តើមសង្រ្គាម រិះគន់ដំបូងចៅក្រមអាមេរិកនៅរដ្ឋ Seattle ដែលបានសម្រេចផ្អាកព្យួរការអនុវត្តក្រឹត្យអន្តោប្រវេសន៍របស់ប្រធានាធិបតីដែលបាន បិទទ្វារហាមមិនឲ្យប្រជាជនមកពីប្រទេសអ៊ិស្លាមចំនួន៧ចូលក្នុងទឹកដីអាមេរិក។ លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ចៅ ក្រមនៅ Seattle ថា ជាចៅក្រមក្លែងក្លាយ។ នៅថ្ងៃពុធកន្លងទៅក្រៅតែពីបរិហារថា តុលាការអាមេរិកាំងមានលក្ខណៈនយោបាយលោក ដូណាល់ ត្រាំ នៅចោទប្រកាន់ រាល់ចៅក្រមដែលប្រឆាំងនឹងក្រឹត្យអន្តោប្រវេសន៍របស់លោកថា ជាអ្នកធ្វើឲ្យសន្តិសុខអាមេរិកត្រូវរងគ្រោះថ្នាក់។
ការប្រឈមមុខដាក់គ្នារវាងចៅក្រម នឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ កាន់ តែរីករាលដាល ពីមួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពីសវនាការលើក្រឹត្យអន្តោប្រវេសន៍ ដ៏ចម្រូងចម្រាសនៅរដ្ឋមួយចំនួនដូចជានៅវ៉ាស៊ីនតោនជាដើមនៅចុងសប្តាហ៍នេះទៀតចៅក្រមនៅសាន់ហ្វា្រន់ស៊ីស្កូនឹង សម្រេចថា តើត្រូវផ្អាកព្យួរក្រឹត្យអន្តោ ប្រវេសន៍របស់លោក ដូណាល់ ត្រាំ ដែរ ឬទេ?៕
ប្រែសម្រួល៖ ម៉ែវ សាធី