Update: នារីក្រមុំត្រូវជនមិនស្គាល់មុខរឹត.កសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ជាមន្ត្រីបម្រើការនៅរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ នារីក្រមុំវ័យ២២ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខចូលធ្វើសកម្មភាពរឹតកសម្លាប់នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងថ្ងៃ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូងជា ករណីឃាតកម្មប្លន់សម្លាប់យកសម្ភារនិងគ្រឿងអលង្កា ។

ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧  នៅក្នុងផ្ទះលេខ៤៤៣ ផ្លូវបេតុង ភូមិព្រែកជាងព្រហ្ម  សង្កាត់វាលស្បូវ  ខណ្ឌច្បារអំពៅ  ។

នារីរងគ្រោះឈ្មោះពៅ សុភ័ក្រ អាយុ២២ឆ្នាំ ជាកូនមន្ត្រីបម្រើការនៅរដ្ឋសភា ។

លោកស្វាយ តារា នាយប៉ុស្តិ៍នគរបាលវាលស្បូវបានឲ្យដឹងថា  ករណីឃាតកម្មមកលើនារីរងគ្រោះនេះមិនដឹងជាកើតឡើងនៅម៉ោងប៉ុន្មាននោះទេ លុះដល់វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ទើបដឹងដល់សមត្ថកិច្ចចុះមកពិនិត្យនៅផ្ទះកើតហេតុ…បើតាមការបញ្ជាក់របស់ក្រុមគ្រួសារ  នៅព្រឹកថ្ងៃកើតហេតុឪពុក-ម្តាយចេញទៅធ្វើការដូចសព្វដងដោយទុកឲ្យនារីរងគ្រោះនៅចាំផ្ទះជាមួយប្អូនស្រីអាយុជាង២ឆ្នាំ ។ ក្រោយមកប្អូនស្រីបានស្រែកយំខ្លាំងៗនៅក្នុងផ្ទះមិនដឹងថាមានរឿងអ្វីនោះទេ…។  ដោយឮសម្លេងក្មេងស្រីស្រែកយំខ្លាំងពេក អ៊ំស្រីម្នាក់ដែលមានផ្ទះនៅក្បែរនោះក៏ដើរទៅមើលស្រាប់តែឃើញនារីរងគ្រោះដេកស្លាប់នៅលើពូកក្នុងបន្ទប់ ភ្លាមៗនោះអ្នកជិតខាងបានទូរស័ព្ទប្រាប់ម្តាយនារីរងគ្រោះឲ្យត្រឡប់មកផ្ទះមើលកូនស្រីត្រូវជនមិនស្គាល់មុខសម្លាប់នៅក្នុងផ្ទះ ។

លោកនាយប៉ុស្តិ៍បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ឃើញមានស្លាកស្នាមរឹកកសម្លាប់ដោយជនសង្ស័យយកខ្សែភ្លើងឆ្នាំងដាំបាយអគ្គិសនីរឹក.ក ក្នុងនោះបាត់បង់ទូរស័ព្ទដៃ២គ្រឿង និងខ្សែដៃផ្លាកទីន១ខ្សែ  តាមការសន្និដ្នានជំហ៊ានដំបូង នេះជាករណីឃាតកម្មរឹកកសម្លាប់ប្លន់យកសម្ភារ ៕ សណ្តោស

...

sondos (6) sondos (5) sondos (2) sondos (4) sondos (3) sondos (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print