កូនស្រីមាសឪពុក តើកូនទៅណាពេលចេញពីរៀន ឪពុករកមិនឃើញសោះ៣ថ្ងៃហើយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ សុំការអន្តរាគមន៍ បន្ទាប់ពីបាត់កូនស្រី អស់រយៈពេល៣ថ្ងៃមកហើយ រកមិនឃើញ ខណៈចេញពីសាលារៀន ទូរស័ព្ទក៏មិនចូល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះរហូតដល់វេលាម៉ោង១០និង២០នាទី ទើបឪពុកបានកាន់រួបថតមកប៉ុស្តិ៍នគរបាលចោមចៅសុំការអន្តរាគមន៍។

នារីដែលបានបាត់ខ្លួននោះឈ្មោះ ចាន់ ឆវិន អាយុ២៣ឆ្នាំ មុខរបរជាសិស្ស នៅសាលាកូរ៉េតូតូ ម្តុំផ្សារឯករាជ្យ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ឪពុកឈ្មោះ អូន ចាន់ អាយុ៥២ ឆ្នាំ ស្នាក់ ភូមិចំការតែ ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

តាមការរៀបរាប់ពីបងស្រីនារីរងគ្រោះ ដែលបាត់ខ្លួនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នៅវេលាម៉ោងប្រហែល៨ ប្អូនស្រីរបស់គាត់បានចាកចេញពីសាលារៀនដោយមិនដឹងថា ទៅណានោះទេ ទូរស័ព្ទក៏មិនចូល ទើបនាំគ្នាឆោឡោតាមរកគ្រប់ទីកន្លែង ។ លុះមកដល់ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ទើបនាំគ្នាកាន់រួបថតមកកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីសុំការអន្តរាគមន៍។

ក្រុមគ្រួសារនារីរងគ្រោះ បានអំពាវនាវបើបងប្អួនណាបានឃើញដូចភិនភាគរូបថតខាងលើ សូមមេត្តាទំនាក់តាមរយៈលេខទូរស័ព្ទ 015 437579, 0977344355 ដោយអនុគ្រោះផងចុះ ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print