ទីបំផុតលោក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង

ចែករំលែក៖

កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ប្រធានាធិ បតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង។ នៅក្នុងសន្ទនានោះលោក ត្រាំ បានឯកភាពគោរពគោលនយោបាយចិន តែមួយតាមសំណើរបស់ប្រធានាធិបតីចិន។

សារព័ត៌មាន Financial Time បានដកស្រង់ការប្រកាសរបស់សេតវិមានថា «ជំនួប ពិភាក្សាតាមទូរស័ព្ទរវាងប្រធានាធិបតី ត្រាំ នឹងប្រធានាធិបតី ស៊ី ជីនពីង ក្នុងលក្ខណៈ ស្មោះត្រង់គោរពគ្នាទៅវិញទៅមកក៏ដូច ជាការជូនពរដល់ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំប្រទេសទាំងពីរ»។

ក្រៅពីនេះមេដឹកនាំទាំងពីរក៏បានអញ្ជើញ គ្នាទៅវិញទៅមកឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់ខ្លួនរៀងៗខ្លួន។ កាលពី ខែធ្នូ ឆ្នាំ២០១៦ លោក ត្រាំ បានប្រកាសថាអាមេរិកមិនចាំបាច់ត្រូវតែគោរពគោលនយោបាយចិនតែមួយក្នុងនោះអាមេរិក រក្សាទំនាក់ទំនងជាមួយកោះតៃវ៉ាន់។

ក្រោយពេលជាប់ឆ្នោតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួប ពិភាក្សាជាមួយមេដឹកនាំកោះតៃវ៉ាន់ដែលជាការបំផ្លាញគោលនយោបាយការបរទេស របស់អាមេរិកដែលបានអនុវត្តកាលពីឆ្នាំ ១៩៧៩ ជាមួយទីក្រុងប៉េកាំងធ្វើឲ្យចិន បង្ហាញការខឹងសម្បាយ៉ាងខ្លាំង។

ប្រធានាធិបតីចិនត្រូវបានគេចាត់ទុកថា ជាជម្រើសចុងក្រោយនៅក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទរបស់ប្រធានាធិបតីអាមេរិក។ ចាប់តាំងពីឡើងកាន់តំណែងមកទល់ពេល នេះលោក ត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំជាច្រើនជុំវិញពិភពលោក ហើយ បានទទួលស្វាគមន៍ដោយផ្ទាល់ពីមេដឹកនាំអង់គ្លេសទៀតផង។

នៅក្នុងជំនួបពិភាក្សានោះសេតវិមាន មិនបានផ្តល់ព័ត៌មានលោក ត្រាំ បានជជេក ពីវិវាទនៅសមុទ្រចិនភាគខាងត្បូងឬក៏វិវាទ ពាណិជ្ជកម្មប្រទេសទាំងពីរនោះទេ។ កន្លង មកលោក ត្រាំ បានវាយប្រហារចិនយ៉ាងខ្លាំងនៅក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូងក៏ដូចជាការគំរាមកំហែងវាយប្រហារទៅលើវិស័យពាណិជ្ជកម្មជាមួយចិន៕

trump-jinpin

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print