លិខិតមិត្តអ្នកអាន៖ ១៤កុម្ភៈចូលមកដល់នាំក្តីកង្វល់ដល់ឪពុកម្តាយ

ចែករំលែក៖

ថ្ងៃទី១៤ ខែកុម្ភៈបានចូលមកដល់ក៏ដូចជានាំមកនូវក្តីកង្វល់ចំពោះមាតាបិតាដែលមានកូនស្រីវ័យក្រមុំ ព្រោះតែកូនៗបានលង់ងប់ងុលចូលស៊ប់ដោយជឿជាក់ថា ថ្ងៃ ១៤កុម្ភៈគឺជាទិវាបុណ្យសង្សារដែលយុវវ័យសម័យថ្មីហ៊ានលះបង់ព្រហ្មចារីប្រគល់ខ្លួន
ជូនសង្សារជាថ្នូរនឹងផ្កាមួយទងរំលងប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង។

ថ្ងៃ១៤ កុម្ភៈគឺជាថ្ងៃបុណ្យរបស់បច្ចិមប្រទេសដែលគេធ្វើឡើងដើម្បីគោរពដល់ វិញ្ញាណក្ខន្ធរបស់បព្វជិតសាសនាគ្រិស្តម្នាក់ជាជនជាតិរ៉ូមុាំងមានឈ្មោះថា Saint Valentine ដែលលោកត្រូវបានគេកាត់ទោសប្រហារជីវិត ព្រោះតែលោកបានការពារ និងអនុញ្ញាតឲ្យគូស្នេហ៍មួយគូរៀបអាពាហ៍ពិពាហ៍ដែលកាលនោះសម័យមានស្តេច មួយអង្គមិនឲ្យរៀបអាពាហ៍ពិពាហ៍ ព្រោះតែគូស្នេហ៍មួយគូនោះស្ថិតក្នុងវណ្ណៈ២ផ្សេង គ្នា ។

ក្រោយពេលដែលស្តេចអង្គនោះចូលទិវង្គតទៅបម្រាមរៀបអាពាហ៍ពិពាហ៍ក៏បាន រលត់ទៅតាមកាលៈទេសៈនោះដែរ ។ ក្រោយមកមនុស្សជំនាន់ក្រោយក៏បាននាំគ្នា រំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធដល់បព្វជិតនោះ ហើយក៏បង្កើតនិងប្រារព្ធពិធីបុណ្យ “សេចក្តីស្រលាញ់” រៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ។ ក្រោយមកវប្បធម៌បរទេស “បុណ្យនៃសេចក្តីស្រលាញ់” នេះបានជ្រួតជ្រាបចូលមកដល់ស្រទាប់យុវវ័យខ្មែរ តែការ បញ្ជ្រាបនៃវប្បធម៌នេះបែរជាយុវវ័យសម័យថ្មីយល់ឃើញថា បុណ្យនៃក្តីស្រលាញ់ ជា បុណ្យសង្សារទៅវិញ វាផ្ទុយពីជនជាតិដើមនៃម្ចាស់បុណ្យនេះ ។

ការយល់ឃើញរបស់យុវវ័យសម័យថ្មីនេះបានធ្វើឲ្យយុវជន យុវនារីខ្មែរប្រព្រឹត្តជ្រុល ជ្រួសរហូតប្រគល់ខ្លួនប្រាណ ព្រហ្មចារីដល់សង្សាររបស់ខ្លួនដែលមិនបានរៀបការ តាមប្រពៃណីខ្មែរ។ ទម្លាប់និងការយល់ឃើញដ៏ខុសឆ្គងនេះបានអូសបន្លាយរហុត ដល់បច្ចុប្បន្ន ។
មានយុវនារីខ្លះបានចាញ់បោកឧបាយកលប្រុសព្រានរហូតបូជាព្រហ្មចារីរបស់ ខ្លួនព្រោះតែផ្កាកុលាបមួយទងរំលងផ្កាស្លាដូនតា។ នៅពេលសង្សារបោះបង់ចោល ហើយ ទើបនឹកស្តាយក្រោយតែវាហួសពេលទៅហើយ គឺបានត្រឹមតែទឹកភ្នែកជូត ក្បាលជង្គង់តែប៉ុណ្ណោះ ព្រោះកំហុសមិនស្តាប់ដំបូន្មានរបស់ឪពុកម្តាយនិងក្បត់ប្រពៃណី ខ្មែរ។

សរុបមកថ្ងៃ១៤កុម្ភៈគឺជាបុណ្យនៃក្តីស្រលាញ់ជាការចែករំលែកសេចក្តីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ មិនមែនសេចក្តីស្រលាញ់ក្នុងផ្លូវស្នេហារួមភេទនោះទេ។

សូមចងចាំថា ផ្កាស្លារបស់ដូនតា វាមានតម្លៃ និងផ្តល់កិត្តិយសបំផុតសម្រាប់ សុភមង្គលដល់ខ្លួនយើងនិងក្រុមគ្រួសារអស់មួយជីវិត និងគ្រប់ជំនាន់ ៕

...

Cambodia+Valentines+Day

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print