ឃើញកូនប្រុសចុះមុជទឹកខំហៅអ្នកជិតខាងមកជួយពេលមកដល់លង់ទឹកលិចបាត់

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីចំណាស់ម្នាក់ឃើញកូនប្រុសមានជំងឺសរសៃប្រសាទ ចុះងូតទឹកទន្លេបាសាក់ ដោយសារតែខ្លាចជម្ងឺរើឡើង ប្រកាច់លង់ទឹកស្លាប់ ក៏ប្រញាប់ទៅហៅអ្នកជិតខាងឲ្យមកជួយ ខណៈមកដល់បានត្រឹមតែស្រង់សាកសពកូនប្រុសយកមកធ្វើបុណ្យតែប៉ុណ្ណោះ ។ ករណីនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពេ្យ ជឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅមុនពែលកើតហេតុជនរងគ្រោះបានដើរចុះទៅងូតទឹកទន្លេបាសាក់តែម្នាក់ឯង ។ ឃើញដូច្នេះ ស្ត្រីជាម្តាយបានដើរទៅហៅជនរងគ្រោះឲ្យឡើងគោកវិញ តែជនរងគ្រោះមិនស្តាប់នោះទេ ទើបស្ត្រីជាម្តាយដើរទៅហៅអ្នកជិតខាងឲ្យមកជួយចាប់ឡើងគោកវិញ ព្រោះខ្លាចកូនប្រុសប្រកាច់លង់ស្លាប់ ខណៈដើរទៅហៅអ្នកជិតខាងមកដល់ ស្រាប់តែបាត់កូន ប្រុសមិនឃើញនៅមុជទឹក ។ ដោយមានការសង្ស័យ ស្ត្រីជាម្តាយបានឲ្យអ្នកជិតខាងចុះរាវរករហូតប្រទះឃើញសាកសពកូនប្រុស ស្រង់មកលើគោកវិញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ។

មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកស្អាងបានបញ្ជាក់ថា ជនរងគ្រោះពិតជាបាត់បង់ជីវិត ដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...

kdal (1) kdal (4) kdal (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print