អាជីវកម្មលក់ផ្កា ថ្ងៃទិវានៃក្ដីស្រឡាញ់ ធ្លាក់ចុះឆ្នាំនេះ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សកម្មភាពទាំងលក់ផ្កា និងលក់កាដូរផ្សេងៗ នៅមុខសាលារៀន និងតាមផ្លូវសាធារណៈមានការធ្លាក់ចុះជាងឆ្នាំទៅវិញ ។ ការធ្លាក់ចុះនេះ ទំនងជាយុវជនខ្មែរមានការយល់ដឹងច្រើន ក្នុងការប្រតិបត្តិនូវវប្បធម៌បរទេសប្រាស់ចាកពីប្រពៃណីរបស់ខ្លួន។ ទិវានេះមិនមាននៅក្នុងវប្បធម៌ប្រពៃណីរបស់ខ្មែរទេ ហើយសូមឲ្យយុវជនខ្មែរកុំឆាប់យកនូវវប្បធម៌បរទេសមកដាក់ខ្លួនពេក។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបាន អំពាវនាវដល់ស្រទាប់យុវជនត្រូវគោរពប្រពៃណីវប្បធម៌ខ្មែរឲ្យបានត្រឹមត្រូវកុំប្រព្រឹត្តអ្វីមិនគប្បីក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ត្រូវយកថ្ងៃនៃក្តីស្រឡាញ់នេះ ងាកមកគោរពឪពុកម្តាយ លោកគ្រូអ្នកគ្រូ ញាតិមិត្ត និងជនពិការក្នុងសង្គមវិញ ព្រោះថ្ងៃនៃក្តីស្រឡាញ់ វាជាវប្បធម៌ចម្លងពីបរទេស ដែលធ្វើឲ្យប្រព្រឹត្តបាត់បង់នូវអត្តសញ្ញាណជាតិខ្មែរ។

លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្យសិល្បៈរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃនេះថា ទិវានៃក្តីស្រឡាញ់ដែលយុវវ័យនាំគ្នាជ្រួលជ្រើមប្រារព្វធ្វើឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ វាខុសឆ្គងនៃគន្លងប្រពៃណីរបស់ខ្មែរ ព្រោះមិនមែនជាបុណ្យនៅក្នុងវប្បធម៌របស់ខ្មែរទេ វាគ្រាន់តែជាវប្បធម៌ចម្លងឬបញ្ជ្រៀបចូលមកពីបរទេសតែប៉ុណ្ណោះ ដែលបញ្ហានេះបង្កនាំឲ្យប៉ះពាល់ដល់អនាគត កិត្តិយល់ខ្លួន និងក្រុមគ្រួសារផងដែរ ពិសេសធ្វើឲ្យបាត់បង់នូវអត្តសញ្ញាណខ្មែរ។

លោកបន្តថា ទិវានៃក្តីស្រឡាញ់នេះវាទើបតែនឹងកើតឡើងនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំឲ្យស្រទាប់យុវជនយុវនារីមួយចំនួនមានការភ្លើតភ្លើង ដើរខុសប្រពៃណីជាតិខ្មែរ ហើយបន្ទាប់ពីបុណ្យនេះរួចគេសង្កេតឃើញមានឪពុក ម្តាយខាងស្រីមកដាក់ពាក្យប្តឹង ទៅភាគីខាងប្រុសឲ្យសមត្ថកិច្ចរកយុត្តិធម៌ជូនថា មានគេចាប់កូនរបស់គាត់រំលោភជាដើម។ ដូច្នេះ បង្ការឿងនេះកុំឲ្យកើតមាន យើងត្រូវចូលរួមទប់ស្កាត់ទិវានៃក្តីស្រឡាញ់ថ្ងៃ១៤កុម្ភៈនេះ ដោយនាំគ្នាងាកមក ធ្វើអំពើល្អក្នុងសន្តានចិត្តដ៏ស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួនអ្នកវាប្រសើរជាង។

លោកបានបញ្ជាក់ថា ក្នុងនានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈរាជធានីភ្នំពេញ ពាក់ព័ន្ធថ្ងៃ១៤កុម្ភៈ នេះ លោកសុំអំពាវនាវដល់យុវជនសុំធ្វើអីត្រូវគិតជាមុន កុំចេះតែចម្លងវប្បធម៌គេ ព្រោះវាបាត់អត្តសញ្ញាណជាតិខ្លួនឯង ដូច្នេះត្រូវបញ្ឈប់នូវការចម្លង វ័រលេនថាញដេ និងបង្វែរក្តីស្រឡាញ់នេះ ទៅឪពុក ម្តាយ ទៅបងប្អូន គ្រូព្រឹទ្ធាចារ្យនានា អ្នកមានគុណទាំងឡាយវិញទើបជាការល្អ។

លោកបានបញ្ជាក់ថា ថ្ងៃទី១៤ កុម្ភៈនេះ ស្រទាប់យុវជនត្រូវយល់ដឹងឲ្យច្បាស់ពីវប្បធម៌ប្រពៃណីខ្មែរ និងឥទ្ធិពលនៃវប្បធម៌ពីក្រៅដើម្បីបន្ស៊ីគ្នាចូលក្នុងឥរិយាបថនៃសង្គម។ ទិវានៃ ក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសចែកចាយ ក្តីស្រឡាញ់ដ៏ទូលំទូលាយមួយនេះធ្វើឡើងក្នុងសន្តានចិត្តដ៏ស្មោះសរ ចំពោះមនុស្សនៅជុំវិញខ្លួន ដូចជា ក្រុមគ្រួសារ ឪពុក ម្តាយ ប្តីប្រពន្ធ កូនចៅនិងអ្នកដែលនៅក្នុងសង្គមជាមួយគ្នា មានជនពិការ កុមារកំព្រា ចាស់ជរា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនត្រូវចេះចែករំលែកធនធានជូនពួកគេវិញទើបជាការល្អ ។

សូមបញ្ជាក់ថា៖ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានស្នើឲ្យមាតាបិតា អាជ្ញាធរនិងផ្នែកពាក់ព័ន្ធ ពិសេសស្រទាប់យុវជនខ្លួនឯង ត្រូវទប់ស្កាត់ ជួយពន្យល់ណែនាំក្រើនរំលឹកដាស់តឿនដល់កូនចៅមិត្តភក្តិកុំឲ្យប្រើប្រាស់ទិវានេះ ព្រោះវាជាលេសប្រព្រឹត្តនូវអំពើអវិជ្ជមាននានា ខុសគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរដែលនាំឲ្យប៉ះពាល់ដល់អនាគត និងកិត្តិយលរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារផងដែរ។ ទន្ទឹមនេះ ត្រូវថែរក្សាការពារនូវទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងលើកតម្កើងដើម្បីកិត្យានុភាពរបស់កម្ពុជា ដើម្បីការពារនិងអភិរក្សវប្បធម៌ប្រពៃណីជាតិយើងឲ្យកាន់ល្អប្រសើរឡើងថែមទៀត៕

...

image1 image4 image3 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print