កម្លាំងទាហានប្រេស៊ីលត្រៀមលក្ខណៈបំបែកការធ្វើបាតុកម្មរបស់កម្លាំងប៉ូលិស

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសប្រេស៊ីលកាន់ តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការធ្វើបាតុកម្មរបស់ពលរដ្ឋពាក់ ព័ន្ធនឹងអំពើពុករលួយរបស់រដ្ឋាភិបាល ប្រទេសនេះ។ នៅពេលនេះការធ្វើបាតុកម្មបានឈានដល់ដំណាក់កាលគ្រោះថ្នាក់ ខណៈដែលក្រុមប៉ូលិសប្រទេសនេះក៏បានចូលរួមនៅក្នុងបាតុកម្មនោះដែរ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួង ការពារជាតិប្រេស៊ីលលោក Raul Jungmann បានប្រកាសថា កម្លាំងទាហាន ប្រទេសនេះបានដាក់ក្នុងសភាពអាសន្ន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មរបស់កម្លាំងប៉ូលិសនៅទីក្រុង Rio De Janeiro ជា កន្លែងត្រូវរៀបចំពិធីបុណ្យ Carnaval ក្នុងរយៈពេល២សប្តាហ៍ខាងមុខ។

លោក Junmann បានបញ្ជាក់ថា នឹង សហការជាមួយអភិបាលក្រុងលោក Luiz Fernando Pezao និងមេបញ្ជាការកងទ័ពប្រចាំនៅភាគខាងកើតដើម្បីទប់ទល់នឹងសកម្មភាពអាក្រក់ណាមួយកើតឡើង។ នៅក្នុងទី្រក្រុង Rio De Janeiro ជាកន្លែង មានអំពើហឹង្សាកើតឡើងប៉ុន្មានថ្ងៃកន្លង មកក្រោយពេលក្រុមប៉ូលិសធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ខែ បណ្តាលឲ្យមនុស្ស ១៥០នាក់ស្លាប់ និងមានការឆក់ប្លន់ជាង ៣០០ករណី ធ្វើឲ្យសេដ្ឋកិច្ចត្រូវខាតបង់ ជាង៩៥លានដុល្លារ។

ជាមួយគ្នានេះដែររដ្ឋាភិបាលប្រេស៊ីលបានបញ្ជូនកម្លាំងទាហានជាង ៣ពាន់នាក់ទៅរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅរដ្ឋ Espiritu Santo។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ក្រោយការ ពិភាក្សារវាងរដ្ឋាភិបាល នឹងកម្លាំងប៉ូលិស ក៏បានឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែមាន ប៉ូលិសតែ ១.២៣៦នាក់ប៉ុណ្ណោះត្រឡប់ ចូលធ្វើការវិញនៅថ្ងៃទី១១ ខែកុម្ភៈ ក្នុង ចំណោមប៉ូលិស១មុឺននាក់។ កាលពីដើមខែកុម្ភៈប៉ូលិសជាង១មុឺននាក់បានធ្វើកូដ កម្មទាមទារដំឡើងប្រាក់ខែនឹងកែទម្រង់ ការងារ។

ក្រៅពីនេះនៅមានទីក្រុងជាច្រើនទៀតក៏មានប៉ូលិសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ និងកែទម្រង់ការងារធ្វើ។ មកទល់ ពេលនេះនៅទីក្រុងមួយចំនួន កម្លាំងប៉ូលិស មិនទាន់បានបើកប្រាក់ខែឡើយនៅក្នុង ឆ្នាំ២០១៧ ក៏ដូចជាប្រាក់ខែ ខែទី១៣ (ប្រាក់ដំណាច់ឆ្នាំ) នៅក្នុង២០១៦ផង ដែរ។

ជាមួយគ្នានេះដែរ ក្រុមប៉ូលិសបាន ឡើងគម្រោងធ្វើបាតុកម្មសាជាថ្មី ទាមទារ រដ្ឋាភិបាល ត្រូវតែដោះស្រាយនូវអ្វីដែលក្រុមប៉ូលិសចង់បានក្នុងរយៈពេល១៤ ថ្ងៃ។

ការធ្វើបាតុកម្មពីកម្លាំងប៉ូលិសនៅក្នុងប្រទេសប្រេស៊ីលបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើហិង្សាកើតឡើង ហើយអាច បង្កឲ្យមានការប៉ះទង្គិចគ្នារវាងកម្លាំង ប៉ូលិស នឹងទាហាន ឬក៏អាចឈានដល់ការ ធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ៕

brazil (2) brazil (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print