ក្លិបយក្សរបស់បារាំង Paris St. Germain បានយកឈ្នះលើក្រុមខ្លាំងអេស្ប៉ាញ Barcelona ដោយលទ្ធផល 4-0 ក្នុងកម្មវិធី Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ។
កីឡាករដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងការប្រកួតនោះគឺខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Angel Di Maria ដែលអាចរកបាន២គ្រាប់នៅថ្ងៃខួបកំណើត២៩ឆ្នាំរបស់ ខ្លួនតែម្តង។ Di Maria ស៊ុតបាល់ហ្វ្រីឃីត បញ្ចូលទី Barcelona នៅនាទីទី១៨ហើយ រកបានមួយគ្រាប់ទៀតនៅក្នុងតង់ទី២នាទីទី៥៥។ ចំណែក២គ្រាប់ទៀតរបស់ Paris St.Germain កើតចេញពីការស៊ុតរបស់ខ្សែបម្រើអាល្លឺម៉ង់ Julian Draxler និងខ្សែ ប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani។
អតីតខ្សែបម្រើរបស់ក្លិប Real Madrid និងMan United កីឡាករ Di Maria បាន ថ្លែងក្រោយការប្រកួតចប់ថា “វាគឺជារឿង មិននឹកស្មានដល់ទាល់តែសោះដែលខ្ញុំលេង បានល្អប្រសើរខ្លាំងហើយនិងជាថ្ងៃខួប កំណើតរបស់ខ្ញុំផងដែរ។ ឈ្នះលើក្រុម Barcelona 4-0 គឺជារឿងកាន់តែមិនគួរឲ្យ ជឿថែមទៀត។ ពួកយើងសប្បាយចិត្តណាស់ដោយនេះគឺជាការប្រកួតដ៏ល្អឥតខ្ចោះសម្រាប់ពួកយើង” ។
ចំណែកមួយគូទៀតក្រុមយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះក្រុមអាល្លឺម៉ង់ Borussia Dortmund ដោយលទ្ធផល 1-0 ដែលស៊ុតបញ្ចូលទីដោយកីឡាករសញ្ជាតិក្រិក Kostas Mitroglou នៅនាទីទី៤៨ ៕ ដេវីត