ឥណ្ឌាបញ្ជូនផ្កាយរណប១០៤គ្រឿងឡើងទៅតារាវិថីផែនដីដោយប្រើកាំជ្រួចមីស៊ីលតែមួយ

ចែករំលែក៖

កាំជ្រួចមីស៊ីលឥណ្ឌាបានបំបែកឯក តទគ្គកម្មលើកំាជ្រួចមីស៊ីលរុស្ស៊ី ដោយ មីស៊ីលរបស់ឥណ្ឌាបាននាំផ្កាយរណប បានរហូតដល់ទៅ១០៤គ្រឿង ច្រើនជាង រុស្ស៊ីដែលមានតែ៣៧គ្រឿង បាញ់បង្ហោះ កាលពីឆ្នាំ២០១៤។

នៅថ្ងៃទី១៥ ខែកុម្ភៈ កាំជ្រួចមីស៊ីលរុញ ប្រភេទ PSLV-C37 បានបាញ់ចេញពីទី តាំងបាញ់មីស៊ីលនៅតំបន់ Sriharikota រដ្ឋ Anhdra Prasesh ភាគខាងត្បូងប្រទេស ឥណ្ឌាដោយជោគជ័យ។

កាំជ្រួចមីស៊ីល PSLV-C 37 បាញ់ បង្ហោះផ្កាយរណប១០៤គ្រឿងនៅវេលាម៉ោង ៩និង២៨នាទីម៉ោងក្នុងតំបន់។ ក្រោយរយៈពេលហោះហើរបាន២៨នាទី បណ្តាផ្កាយរណបទាំងនោះបានផ្តាច់ខ្លួនចេញពីមីស៊ីលដោយជោគជ័យនៅក្នុងលំហអាកាស។

ក្នុងចំណោមផ្កាយរណបទាំង ១០៤ គ្រឿង ក្នុងនោះផ្កាយរណបដែលចាប់ អារម្មណ៍បំផុតនោះគឺផ្កាយរណប ត្រួត ពិនិត្យ ផែនដី ដែលមានទម្ងន់ដល់ទៅ ៧១៤គីឡូក្រាម មានឈ្មោះថា Cartosat 2។ ចំណែកផ្កាយរណបផ្សេងទៀតជា របស់បរទេស ក្នុងនោះមាន ៩៦គ្រឿងជា របស់អាមេរិក ហើយក្រៅពីនេះជារបស់ ប្រទេសអុីស្រាអែល, ប្រទេសកាហ្សា ស្ថាន, ប្រទេសហុល្លង់, ប្រទេសស្វុីស និង ប្រទេសអារ៉ាប់រួម។

នេះជាលើកទី២ហើយ ដែលឥណ្ឌា បានបញ្ជូនផ្កាយរណប ឡើងទៅតារាវិថី ផែនដីដោយជោគជ័យ ដោយប្រើមីស៊ីល បញ្ជូនតែម្តងប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៥ ឥណ្ឌាក៏បានបាញ់ បង្ហោះផ្កាយរណប ២៣គ្រឿង ប្រើប្រាស់មីស៊ីលតែមួយផងដែរប្រកបដោយជោគ ជ័យ៕

muslim

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print