ភ្នំពេញ ៖ បុរសម្នាក់ប្រកបរបរត់ម៉ូរូឌុបនៅពេលយប់ហើយបានជួបនិងក្រុមចោរមួយក្រុមបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូតែមិនបានសំរេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង១០បាទីយប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចខាងកើតស្តុបណតប្រ៊ីជប្រមាណជា១០០មែត្រ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ សុខ គឹម សៀង ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរ ជាងភ្លើងនិតឆ្លៀតរត់ម៉ូតូ ស្នាក់នៅម្ដុំវត្តអង្គតាមុិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិព្រៃវែង ឃុំទ្រា ស្រុកបារាយ៍ ខេត្តកំពង់ធំ។ ហើយម៉ូតូដែលក្រុមចោរកាប់ប្លន់នោះម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៣ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 6394។
ប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ទើបតែឌុបម៉ូយមកពីផ្លូវសេះស ហើយក្រោយមករូបគាត់បានជិះតាមផ្លូវ២០០៤វិញក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង១គ្រឿងម៉ាកស៊ុយសុីគីនិចនិង១គ្រឿងទៀតម៉ាកZoomer x មិនចាំស្លាកលេខបានជិះមកពីក្រោយហើយបានធ្វើសកម្មភាពកាប់គាត់ពីក្រោយចំស្មាខាងស្ដាំបណ្ដាលអោយគាត់ដួលម៉ូតូហើយភ្លាមនោះជនសង្ស័យបានប្រុងលើកម៉ូតូរបស់ជនរងគ្រោះជិះតែពេលនោះ ជនរងគ្រោះបានស្រែកហៅអោយអ្នករត់ម៉ូតូរឺមកកង់បីដែលនៅម្ដុំនោះអោយជួយជនរងគ្រោះហើយពេលនោះជនសង្ស័យឃើញគេរត់មកជួយជនរងគ្រោះក៍ភ័យហើយបាននាំគ្នាឡើងជិះម៉ូតូចេញទៅបាត់អស់។
ក្រោយកើតហេតុក៍មានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខដែលល្បាតនៅម្ដុំនោះចុះមកជួយដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមះដើម្បីដេររបួសនិងរងចាំដាក់ពាក្យបណ្ដឹងនៅពេលក្រោយ ។
គួរំលឹកថារយះពេលប៉ុន្មានថ្ងៃនេះក្នុងទឹកដីខណ្ឌសែនសុុខបទល្មើសកើតឡើងច្រើនដូចជាករណីឆក់ខ្សែ ក ឆក់កាបូប និងគាស់ផ្ទះលួចយកម៉ូតូ២អស់២គ្រឿនិងទូរទស្សន៍LCDទំហំ៣២អីញ១គ្រឿងកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧នាពេលកន្លងមកហើយកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីភូមិទ្រុងមាន់សង្កាត់ទឹកថ្លាខណ្ឌសែនសុខក៍មានករណីចោរឆកកាបូបពីស្ត្រីម្នាក់យកលុយនិងសម្ភារៈអស់ប្រមាណជាង១ពាន់ដុល្លាជិះគេចខ្លួនដោយសុវត្ថិភាព។ដោយស្ត្រីរងគ្រោះមានឈ្មោះ អៀវ លីណា អាយុ៣៩ឆ្នាំមុខរបរលក់កាហ្វេស្នាក់នៅផ្ទះលេខ១២ផ្លូវលំភូមិចំការឳឡឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ៕ តុង សីហា