ពលរដ្ឋអាមេរិកជាងពាក់កណ្តាលមិនជឿលើការដឹកនាំរបស់ ដូណាល់ ត្រាំ

ចែករំលែក៖

ក្រោយរយៈពេលជិត៤សប្តាហ៍ឡើងកាន់អំណាចដឹកនាំអាមេរិកលោក ត្រាំ បាន ធ្វើឲ្យបាត់បង់ការគាំទ្រកាន់តែច្រើនឡើងពីពលរដ្ឋអាមេរិក។

តាមការស្ទង់មតិរបស់បណ្តាញព័ត៌ មាន Fox News របស់អាមេរិកបានធ្វើការស្ទង់មតិពលរដ្ឋដោយបានដាក់សំណួរ សួរថា តើរដ្ឋាភិបាលលោក ត្រាំ បាននិង កំពុងជួយអ្វីដល់គ្រួសាររបស់អ្នកតេ? ពលរដ្ឋអាមេរិក៤៧ភាគរយឆ្លើយថាមាន និង៤៨ភាគរយឆ្លើយថាគ្មាន។

មួយវិញទៀតមានការបែងចែករវាងអ្នកគាំទ្រដោយពលរដ្ឋ៧៨ភាគរយមកពីគណបក្សសាធារណរដ្ឋបានគាំទ្រលោក ត្រាំ ចំណែកក្រុមអ្នកគាំទ្រមកពីគណបក្ស ប្រជាធិបតេយ្យវិញមានតិចតួចប៉ុណ្ណោះ។

បើប្រៀបធៀបនឹងខែកម្ភៈ ឆ្នាំ២០០៩ នៅពេលដែលលោក អូបាម៉ា ចូលកាន់ តំណែងក្នុងរយៈពេលដូចគ្នាមានពលរដ្ឋ ដល់ទៅ៦០ភាគរយគាំទ្រនយោបាយរបស់ លោកក្នុងនោះមាន៩០ភាគរយមកពីគណបក្សប្រជាធិបតេយ្យ និង៦២ភាគរយក្រុម ឯករាជ្យ និង២៩ភាគរយមកពីគណបក្ស សាធារណរដ្ឋ។

មិនថា តែពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះ ទេដែលមិនគាំទ្រលោក ត្រាំ គឺមានពលរដ្ឋប្រទេសជាច្រើនជុំវិញពិភពលោកក៏មិន គាំទ្រដូចគ្នាដែរ។ ពលរដ្ឋនៅក្នុងប្រទេសអង់គ្លេសបានស្នើឲ្យនាយករដ្ឋមន្ត្រីរបស់ ខ្លួនលុបចោលគម្រោងធ្វើទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ប្រទេសរបស់ខ្លួន។

ពលរដ្ឋអង់គ្លេសជាង១លាននាក់បាននាំគ្នាចុះហត្ថលេខាលើញត្តិមួយតាមរយៈ website សភាដើម្បីទាមទារឲ្យអាជ្ញាធរអង់គ្លេសដកចេញវិញនូវការអញ្ជើញលោក ដូណាល់ ត្រាំ ឲ្យមកបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅទីក្រុង Londres និងពិធីជប់លៀងអាហារពេលយប់ជាមួយព្រះមហាក្សត្រី Elisabeth។

យោងតាមពិធីការការបំពេញទស្សន កិច្ចផ្លូវរដ្ឋនៅអង់គ្លេសគឺចាំបាច់ត្រូវធ្វើឡើង ដោយមានការរៀបចំព្រះរាជពិធីបដិ សណ្ឋារកិច្ចមួយនិងពិធីជប់លៀងមួយ ដែលប្រទានដោយព្រះមហាក្សត្រីអង់គ្លេស Elisabeth ។

សួមបញ្ជាក់ថា ពលរដ្ឋអង់គ្លេសដែលបានចុះហត្ថលេខាលើញត្តិមួយតាមរយៈ website សភាអង់គ្លេសនោះបានកើនឡើង ដល់ចំនួនជាង១លាន១សែន៥ពាន់នាក់ហើយនៅវេលាម៉ោង១២ម៉ោងសាកល កាលពីពេលកន្លងទៅថ្មីៗ ហើយចំនួននេះកាន់តែកើនឡើងថែមទៀតយ៉ាងឆាប់រហ័ស បំផុត។

នៅក្នុងសារនៃញត្តិនោះពលរដ្ឋអង់ គ្លេសបានគូសបញ្ជាក់ប្រាប់ថា “លោក ដូណាល់ ត្រាំ អាចនឹងអនុញ្ញាតឲ្យធ្វើ ដំណើរមកកាន់ប្រទេសអង់គ្លេសបាននៅក្នុងឋានៈជាប្រមុខរដ្ឋាភិបាលអាមេរិក។ ប៉ុន្តែអាជ្ញាធរអង់គ្លេសពុំត្រូវធ្វើការអញ្ជើញគាត់ឲ្យមកបំពេញទស្សនកិច្ចក្នុងនាមជា ផ្លូវរដ្ឋឡើយ ពីព្រោះបញ្ហានេះវានឹងបង្កជាស្ថានភាពអាម៉ាស់មួយដល់ព្រះមហាក្សត្រី អង់គ្លេស។

ចំណែកទស្សនាវដ្តីអង់គ្លេស The Sunday Times វិញបានរៀបរាប់ប្រាប់ថា ដំណើរ ទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅអង់គ្លេសអាចបង្កឲ្យមានភាពស្មុគស្មាញដោយសារតែទីក្រុងឡុងដ្រ៍ និងវ៉ាស៊ីន តោនមានភាពតានតឹងជាមួយគ្នា។ ពីព្រោះ ប្រធានាធិបតីអាមេរិករូបនេះដែលល្បី ឈ្មោះខ្លាំងមិនឈឺក្បាលវិលមុខនឹងបញ្ហា នៃការឡើងកម្តៅនៃភពផែនដីនោះច្បាស់ជាពុំមានបំណងចង់ទទួលយកមេរៀនណាមួយពីព្រះអង្គម្ចាស់ Charrles ឡើយ។ ព្រះអង្គម្ចាស់ Charles គឺជាអ្នកការពារនិងស្រឡាញ់បរិស្ថានពិភពលោកម្នាក់ដ៏ពិតៗ៕

trump (1) trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print