ជោគវាសនា ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ហាក់ស្រពិចស្រពិល ពេលតុលាការលើកពេលប្រកាសសាលក្រម យ៉ាងប្រញាប់ប្រញាល់

ចែករំលែក៖

ភ្នំពេញ៖ ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាគ្រូមន្តអាគមនិងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ស្នើតុលាការស្រូបទោសមកនៅត្រឹម២ឆ្នាំ ដើម្បីឆាប់បានចេញពីពន្ធនាគារ ដោយមូលហេតុមានជំងឺ ។

តាមគម្រោង សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នឹងប្រកាសសាលក្រមរឿងក្ដីនេះ ។ ប៉ុន្តែដល់ពេលកំណត់ តុលាការបានលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះវិញ ដោយសារលោកចៅក្រម គឹម រ័ត្នណារិន រវល់ ។

មន្ត្រីពន្ធនាគារព្រៃស បញ្ជាក់ថា ពួកគេពុំបានដឹងមុនឡើយថា តុលាការលើកពេលប្រកាសសាលក្រម តែពេលដឹកទណ្ឌិតមកដល់តុលាការ ទើបចៅក្រមប្រាប់ថា លើកពេល ។ ដូច្នេះពួកគេត្រូវដឹកទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ទៅគុកវិញយ៉ាងប្រញាប់ប្រញាល់ និង ខាតបង់ពេលវេលាទៀតផង ។

កាលពីពេលកន្លងទៅ លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានតុលាការផ្តន្ទាទោសពីរសំណុំរឿងផ្សេងគ្នា ។ សំណុំរឿងទី១ ត្រូវតុលាការផ្តន្ទាទោស៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ ពីបទ ” ជំនួញឥទ្ធិពលអកម្ម ” តាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សំណុំរឿងទី២ ត្រូវបានតុលាការផ្តន្ទាទោស១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ។

ដោយសារជនជាប់ចោទនិងព្រះរាជអាជ្ញា ពុំបានប្តឹងឧទ្ធរណ៍ សាលក្រមនេះបានចូលជាស្ថាពរ ហើយជនជាប់ចោទ ពេជ្រ ព្រហ្មមុន្នី បានក្លាយជា ទណ្ឌិត ៕ ចេស្តា

...

Neat

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print