ថ្នាក់ដឹកនាំបាល់បោះប្តេជ្ញាបង្កើនគុណផលដើម្បីសម្រួចសមត្ថភាពអត្តពលិកប្រជែងលើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៦ របស់ខ្លួនដោយបានធ្វើការបោះឆ្នោតជ្រើស រើសសមាជិកប្រតិបត្តិអាណត្តិថ្មីកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នៅវិទ្យាល័យ បឹងត្របែក ។ សហព័ន្ធនេះមានសមាជិកប្រតិបត្តិ១៩នាក់ ប៉ុន្តែអាណត្តិថ្មីសមាជិកប្រតិបត្តិ៣នាក់បានលាលែងពីតួនាទី ចំណែកសមាជិកនៅសល់ទាំង១៦នាក់ត្រូវបានមហាសន្និបាតមិនជ្រើសរើសបំពេញបន្ថែមឡើយ។មហាសន្និបាតបានឯកភាពគ្នាដោយធ្វើការបោះឆ្នោតជាកញ្ចប់តាម រយៈការលើកដៃអនុម័ត ។

មហាសន្និបាតមានសមាសភាពដែលមានសិទ្ធិបោះឆ្នោត៣៧នាក់ក្នុងនោះសន្លឹកឆ្នោតបានការ គឺមានចំនួន៣៧សន្លឹក ដូច្នេះ សមាជិកប្រតិបត្តិទាំង១៦នាក់ដែលនៅ សល់ពីការលាលែងចំនួន៣នាក់ខាងលើបានជាប់ឆ្នោតធ្វើជាប្រធាន អនុប្រធាន អគ្គលេខា ធិការអគ្គលេខាធិការរង អគ្គ ហេរញ្ញិក និងសមាជិកប្រតិបត្តិសហព័ន្ធ កីឡាបាល់បោះអាណត្តិទី៧ដើម្បីដឹកនាំ បន្តទៀត ។

លោក ស៊ាន បូរ៉ាត បន្តតំណែងជា ប្រធានសហព័ន្ធលោក អ៊ុក សិទ្ធិជាតិ ជា អនុប្រធានទី១ និងអនុប្រធាន៣នាក់ទៀត គឺលោក ឈី សម្បត្តិ ,ស៊ាន បូរិន្ទ, គឹម រ័ត្ននារិន។ លោក កៅ កាន់ណាលី អគ្គលេ ខាធិការ, លោក ប៉ុន សុខ ជាអគ្គហេរញ្ញិក។ សមាជិកប្រតិបត្តិ៩រូបទៀតមានលោកឯក សុគន្ធ, ហ៊ុន សាមុត, ដួង មាសចំរើន, ឃុន សំបូរ, ម៉ក់ ចាន់ភិរុណ, ជា កុកទ្រី, ថៀង សុខេង, អ៊ុន ចាន់តារា និង លោក នាក់ ច័ន្ទភិវឌ្ឍន៍ ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះបានលើកឡើងថា កាលពីអាណត្តិទី៦បាល់បោះកម្ពុជាមានការរីកចម្រើនល្អប្រសើរទាំងសកម្មភាពប្រកួតក្នុងស្រុកនិងក្រៅស្រុក។ ជាក់ស្តែងដូចជាលទ្ធផលប្រកួតកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីឆ្នាំ២០១៥ជា ដើម ។

លោកបានបន្តទៀតថា សម្រាប់អាណត្តិ ថ្មីនេះ យើងត្រូវចាប់ដៃគ្នាចូលរួមធ្វើការ អភិវឌ្ឍបាល់បោះដើម្បីបង្កើននូវគុណផលឲ្យបានកាន់តែប្រសើរឡើងថែមទៀតទាំងនៅថ្នាក់ជាតិនិងនៅលើឆាកអន្តរជាតិ ពិសេសត្រូវដាក់ផែនការធ្វើយ៉ាងណាបង្កើតវគ្គបណ្តុះបណ្តាលគ្រូបង្វឹកស្វែងរកធនធានកីឡាករកីឡាការិនីថ្នាលដែលមានសមត្ថភាពទេពកោសល្យទាំងបណ្តាខេត្តនិងរាជធានីយកមកបណ្តុះបណ្តាលត្រៀមឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ ៕ សារីម

...

sarim1 sarim

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print