ភ្នំពេញ៖ លោកតាម្នាក់ ជិះម៉ូតូមកពីទិញចំណុះខ្លាញ់ដើម្បីទុកហូបបាយធ្វើដំណើរឆ្លងផ្លូវត្រូវវរថយន្តកាមរីហើម បើកបុកចំពីមុខពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ន សឿន អាយុ៧៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដារគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1W-1716 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញលោកតា ម្នាក់ជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវ ទិសដៅពីត្បូងទៅជើង ល្បឿនយឺតខណះមកដល់ចំណុចកើតលោកតាបានបត់ឆ្លងផ្លូវមកខាងឆ្វេងដៃ ស្រាប់តែមានរថយន្តបង្កកាមរីហើម ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ 2D-4434 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានទៅបុកលោកតាពេញទំហឹង បណ្តាលឲ្យលោកតាដួលអូសទៅថ្នល់ជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅនិងកន្លែង។
បន្ទាប់មករថយន្តបានបើកព្យាយាមរត់ទាំងខូតខាតផ្នែកមុខខាងឆ្វេង បើកឡើងទៅទិសខាងត្បូងសំដៅឡើងមកផ្លូវជាតិលេខ៤ ហើយបើករត់រហូតមកដល់ចំណុចការ៉ាស់សាំងតូតាល់អូរដឹមដោយសារកំពុងស្ទះ ទើប ម្ចាស់រថយន្តបានបើកយករថយន្តទៅទុកចោលនៅក្នុងការ៉ាស់សាំង ហើយគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុក្រុមគ្រួសារសពបានយកសពចេញពីកន្លែងកើតហេតុទៅផ្ទះដោយខ្លួនឯង បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងជំនាញសហការធ្វើការនៅកន្លែងកើតហេតុទំនាក់ទំនងទៅជំនាញចរាចរណ៍រាជធានីចុះមកយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ
...