សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ដកហូតបានថ្នាំ ញៀន២៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយនិងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើរដ្ឋបាលឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និង ១៥នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ប៉ែន ខុន ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ តូចផងដែរ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យដឹកនាំដោយ លោក ហួរ ម៉េងវ៉ាង អធិការរងទទួលបន្ទុកផែនយុត្តិធម៌នគរបាលខណ្ឌមានជ័យ បានសហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដឹកនាំដោយលោក ម៉ៅ សាវឿន ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ ដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ ខណៈដែលជនសង្ស័យរូបនេះបម្រុងយកថ្នាំញៀនទៅចែកចាយបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ សាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ តាឡឹម

...

IMG-20170218-WA0048 IMG-20170218-WA0045 IMG-20170218-WA0041 IMG-20170218-WA0042

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print