ឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធនឹងករណីថ្នាំញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តតាកែវ៖ នគរបាលស្រុកព្រះបាទ ជាន់ជុំសហការជាមួយនគរបាលមូលដ្ឋាន ចុះល្បាតដើម្បីការពារសុវត្ថិភាពភូមិ-ឃុំុ ចៃដន្យប្រទះឃើញបុរស២នាក់ ហើយបាន ឃាត់ខ្លួនដើម្បីសាកសួរ តែបុរសម្នាក់ក្នុង ចំណោម២នាក់បានរត់គេចខ្លួន ។

ករណីឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់នេះ សមត្ថកិច្ចបានធ្វើឡើងកាលពី វេលាម៉ោង៩និង៤០នាទីយប់ថៃ្ងទី១៦ ខែ កុម្ភៈ នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ ហើយបានបញ្ជូនទៅ តុលាការកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ដើម្បីបន្តនីតិវិធី ។

មន្រ្តីនគរបាលស្រុកបានឲ្យដឹងថា ជន សង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ឡុង ចន្ថា ហៅវែង អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំ្រពះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ តាមជន សង្ស័យ ឡុង ចន្ថា បានប្រាប់ឲ្យដឹងថា បក្ខ របស់គេម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ នួន សិរីតូរី ហៅតួ អាយុ២៥ឆ្នាំ មានទីលំ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

បើតាមមន្រ្តីដដែលបានឲ្យដឹងទៀតថា ជាមួយការចាប់ខ្លួនជនសង្ស័យសមត្ថកិច្ច ដកហូតបានថ្នាំញៀនបាន១កញ្ចប់ ដាវ៤ ដើម ដែកស្នរ១ និងសម្ភារប្រើប្រាស់មួយ ចំនួនទៀត ។

ជនសង្ស័យបានឆ្លើយនូវចំពោះមុខ សមត្ថកិច្ចថា ថ្នាំញៀនដែលនៅជាប់នឹងខ្លួន នោះ គឺសល់ពីចែកចាយទុកសម្រាប់ប្រើ ប្រាស់ផ្ទាល់ខ្លួនដែលគេបានទិញពីភ្នំពេញ។

ផ្អែកតាមចម្លើយរបស់ជនសង្ស័យសមត្ថ កិច្ចបានកសាងសំណុំរឿងបញ្ជូនទាំងវត្ថុ តាងទៅតុលាការដើម្បីបន្តនីតិវិធី និងតាម ចាប់ខ្លួនបក្ខម្នាក់ទៀត ៕

...

takeo (2) takeo (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print