បុរសសរសៃប្រសាទឡើងទៅចងកនៅកំពូល​ភ្នំពេជ្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ដែលក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទច្រើនឆ្នាំមកហើយនោះបានឡើងចងកលើដើមឈើនៅលើកំពូលភ្នំពេជ្រ ស្ថិតក្នុងភូមិក្រាំច្រេស ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ករណីនេះបានកើងឡើងនៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ជនរងគ្រោះឈ្មោះញ៉ែម ម៉ឺន ហៅម៉ូវ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិក្រាំងស្យា ឃុំគិរីវន្ត ស្រុកភ្នំស្រួច។

ក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺសរសៃប្រសាទប្រចាំកាយជាយូរមកហើយ ហើយនៅមុនពេលកើតហេតុបានបាត់ជនរង គ្រោះពីផ្ទះ បើទោះជាដើររកយ៉ាងណាក៏មិនឃើញ ទើបមានប្រជាពលរដ្ឋឡើងទៅរកអូសនៅលើភ្នំបានប្រទះឃើញតែម្តង។

ក្រោយពីមានហេតុការណ៍នេះកើតឡើងសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ បន្ទាប់ពីមិនមានពាក់ព័ន្ធនឹងករណីឃាត់កម្ម។

មន្ត្រីជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានប្រើខ្សែនីឡុង ពណ៌ខ្មៅចងកនៅលើដើមរាំងកម្ពស់ជាង២ម៉ែត្រ៕ សេនាស័ក្តិ

...

tra

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print