អាមេរិកប្រើប្រាស់យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយវាយប្រហារទីតាំងក្រុម IS

ចែករំលែក៖

យន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី បានបើកការវាយប្រហារទម្លាក់គ្រាប់ទៅលើទីតាំងរបស់ក្រុមភែរវកម្ម IS នៅជិតទីក្រុង Raqqa ដែលជាទីតាំងគ្រប់គ្រងដោយក្រុមភេរវកម្ម។

តាមការប្រកាសរបស់រុស្ស៊ីយន្តហោះ ទម្លាក់គ្រាប់ប្រភេទ Tubolev-95 ហោះ ហើរចេញពីប្រទេសរុស្ស៊ីឆ្លងកាត់ប្រទេសអីុរ៉ង់ចូលទៅវាយប្រហារនៅប្រទេសស៊ីរី។ ការវាយប្រហារខាងលើរបស់រុស្ស៊ីសម្តៅ ទីតាំងហ្វឹកហាត់របស់កម្លាំងទាហានអ៊ិស្លាម បង្កើតរដ្ឋ និងទីបញ្ជាការរបស់ក្រុមនេះតែម្ដង។

រុស្ស៊ីបានបើកការវាយប្រហារទីក្រុង រ៉ាក់កា កាលពីឆ្នាំ២០១៥ ក្រោយមកបន្ត វាយប្រហារនៅជាយក្រុងអាឡែបប៉ូ និងទីតាំងផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមបះបោរស៊ីរី។

កាលពីថ្ងៃទីដើមខែកុម្ភៈ ក្រសួងការពារ ជាតិរុស្ស៊ីបានឲ្យដឹងថាយន្តហោះទមា្លក់គ្រាប់៦គ្រឿង បានចូលរួមវាយប្រហារទៅលើទីតាំងរបស់ក្រុម IS ស្ថិតនៅខេត្ត Deir Al Zor របស់ស៊ីរីបំផ្លាញទីបញ្ជាការរបស់ ក្រុម IS ២កន្លែង និងឃ្លាំងផ្ទុកគ្រាប់ផង ដែរ។

សកម្មភាពវាយប្រហារខាងលើរបស់ រុស្ស៊ីកើតឡើងក្នុងពេលដែលកម្លាំងទាហាន ប្រឆំាងស៊ីរី ដែលគាំទ្រដោយប្រទេសអារ៉ាប់ និងអាមេរិកពេលថ្មីៗនេះបានចាប់ផ្តើម យុទ្ធនាការវាយប្រហារជាថ្មីទៅលើទីក្រុង Raqqa និងទីតាំងជុំវិញទីក្រុងនោះ ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនេះដែរ អាមេរិកមានគម្រោងបញ្ជូនកម្លាំងទាហានថ្មើរជើងទៅវាយប្រហារក្រុម IS នៅស៊ីរី និងអីុរ៉ាក់។ ឧបការីក្រសួងការពារជាតិ លោក James Mattis បាននិយាយថា សហរដ្ឋអាមេរិកបង្កើនការខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការផ្ដួលរំលំពួកសកម្មប្រយុទ្ធអ៊ិស្លាមជ្រុលនិយមនៅស៊ីរី និងអុីរ៉ាក់ ហើយនឹងពិភាក្សាអំពីការបញ្ជូនទ័ពទៅ កាន់ប្រទេសមានសង្គ្រាមទាំងនេះ ប្រសិន បើមានករណីចាំបាច់កើតឡើង។

យោងតាម Ibtimes បានឲ្យដឹងថា នៅ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Mattis បានចូលរួមកិច្ចប្រជុំស្តីអំពីការប្រឆាំងរដ្ឋ អ៊ិស្លាមលើកទី១ នៅទីបញ្ជាការកណ្ដាល អង្គការណាតូនៅទីក្រុងប្រុចសែល និង មានប្រសាសន៍ថា ប្រទេសសមាជិកណាតូ ទាំងអស់កំពុងតែរួបរួមគ្នាប្រយុទ្ធនឹងពួក ISIS និងសូមឲ្យ បន្តកិច្ចប្រឹងប្រែងនេះតទៅ ទៀត។

នៅក្នុងសន្និសីទកាសែត ដែលធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនោះ ឧបការីក្រសួងការពារជាតិអាមេរិករូបនេះបានប្រាប់ឲ្យដឹងថា មន្ទីរបញ្ចកោណកំពុងពិភាក្សាការបញ្ជូន ទ័ពជើងគោកទៅកាន់អុីរ៉ាក់ និងស៊ីរី ដើម្បីបង្កើនល្បឿនប្រតិបត្តិការប្រឆាំងពួក ISIS ឲ្យវិនាសអន្តរធាន៕

usa (2) usa (1)

...

ប្រែសម្រួល៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print