ភ្នំពេញ៖ ក្រុមចោរ២នាក់ម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បណ្តាលឲ្យធ្លាក់ពីលើម៉ូតូដួលអូសរងរបួស កាលពីវេលាម៉ោង១១និង៥៨នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីុ នៅចំណុចមុខសួនច្បារក្ដាន់ពីរ ស្ថិតនៅក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសម្ដីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងទើបតែចេញមកពីដើរលេងជាមួយមិត្តភក្តិហើយក៏បានបែកផ្លូវគ្នាហើយបានជិះម៉ូតូ១គ្រឿងម៉ាកស្តុបពី ពាក់ស្លាកលេខ1J-9626 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាហុដាឌ្រីម សេ១២៥ បានជិះមកអែមហើយធ្វើសកម្មភាពឆក់កាបូបពីរូបនាងបានសម្រេចតែម្តង បណ្តាលឲ្យនាងធ្លាក់ពីលើម៉ូតូដួលអូសទៅលើថ្នល់រងរបួសត្រូវមុខ និងដៃជើងតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រឿងត្រូវសមត្ថកិច្ចប៉ុស្តិ៍មិត្តភាពយកទៅរក្សាទុករងចាំម្ចាស់មកទទួលយកវិញ៕ ស រស្មី
...