ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃពីនារីជនជាតិចិនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីនារីជនជាតិចិនម្នាក់បានសម្រេចតែរត់មិនរួច។បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង១១និង២០ ថ្ងៃ១៩ខែកុម្ហះឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ១៧យផ្លូវព្រះនរោត្តមភូមិ៩ក្រុម៤៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ តាន់ រតនា ភេទប្រុស អាយុ២២ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៧៥ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ធមានជ័យ មុខរបរជាងឡាន។

បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុនកើតហេតុ បានលឺតាមវិទ្យុទាក់ទងថាមានចោរ  ឆក់ទួរសព្ទ័ដៃ១គ្រឿងពីនារីជនជាតិចិនម្នាក់បានសម្រេច នៅចំណុចមុខសួនច្បារចកមុខ ហើយជនសង្ស័យ២នាក់ជិះម៉ូតូមា៉កNEXពណ៌សពាក់ផ្លាលេខភ្នំពេញ 1CI.3053មកខណះពេលនោះក៏ត្រូវកំលាំសម្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់កំពុងល្បាតបានដេញចាប់បានភ្លាមៗតែមង្ត ។
ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍បុ៉ស្តិ៍ទន្លេបាសាក់បានធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ។

ចំណែកទូរសព្ទដៃម៉ាកiPhone 5sពណ៌សត្រូវសមត្ថកិច្ចបានធ្វើការដកហូតនិងប្រគល់អោយជនរងគ្រោះវិញ ៕

...

unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print