ប្រធានសហព័ន្ធកីឡាបាល់បោះជំរុញឲ្យមន្ត្រីរបស់ខ្លួនអនុវត្តផែនការកំណែទម្រង់សម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានជំរុញឲ្យមន្ត្រីសហព័ន្ធគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវផែនការកំណែទម្រង់ដើម្បី ឆ្ពោះទៅរកភាពជោគជ័យនៅលើកឆាក ជាតិនិងអន្តរជាតិ ។ លោកប្រធានសហព័ន្ធបានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម៤៩នាក់ស្តីពីលេខាតុ និងស្នងការប្រកួត កីឡាបាល់បោះកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៧នៅសាលប្រជុំវិមានពហុកីឡដ្ឋានជាតិ ។

លោកស៊ាន បូរ៉ាត បានលើកឡើងថា ដើម្បីសម្រេចឲ្យបាននូវផែនការកំណែ ទម្រង់វិស័យកីឡាបាល់បោះនាពេលនេះ អស់លោក លោកស្រីដែលមានវត្តមាននៅក្នុងសិក្ខាសាលាថ្ងៃនេះពិតជាមានសារ សំខាន់ខ្លាំងណាស់សម្រាប់ពន្លឿនដល់ការ រីកចម្រើនរបស់កីឡាបាល់បោះកម្ពុជាទៅថ្ងៃអនាគត។ ប៉ុន្តែអ្វីដែលនាំឲ្យបាល់បោះអាចជោគជ័យទៅបានប្រកបដោយគុណ ភាព ឧត្តមភាពនៅលើឆាកអន្តរជាតិនោះ គឺមន្ត្រីគ្រប់ផ្នែកដែលពាក់ព័ន្ធត្រូវពង្រឹង យន្តការនៃការគ្រប់គ្រងរបស់ខ្លួនតាមផ្នែកនីមួយៗឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក ប្រធានសហព័ន្ធរូបនេះបានក្រើនរំលឹកដល់សិក្ខាកាមមកពីមន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ត្រូវបន្តអនុវត្តផែនការរបស់ក្រសួងក៏ដូចជាសហព័ន្ធដែលបានដាក់ចុះរួចហើយឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ធ្វើយ៉ាងណាបន្តអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាអ្នកជំនាញដ៏ពិតប្រាកដក្នុងវិស័យកីឡាបាល់បោះ ដែលអាចបម្រើដល់ការប្រកួតគ្រប់ព្រឹត្តិការណ៍ថ្នាក់ជាតិនិងអន្តរជាតិ ។

គួររំលឹកថា សិក្ខាសាលាស្តីពីលេខាតុ និងស្នងការប្រកួតកីឡាបាល់បោះនេះ ធ្វើឡើងស្របពេលដែលសហព័ន្ធកីឡាបាល់បោះទើបបានធ្វើមហាសន្និបាតបោះឆ្នោតរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំ អាណត្តិថ្មីដោយធ្វើការជម្រុះសមាជិក ប្រតបត្តិខ្លះចោល ដើម្បីកែទម្រង់ប្រព័ន្ធ គ្រប់គ្រងឲ្យមាននិរន្តរភាព ឆ្ពោះទៅពង្រឹងសមត្ថភាពមន្ត្រីសហព័ន្ធមកពីគ្រប់រាជ ធានី- ខេត្ត២៥ទូទាំងប្រទេសប្រមាណ៤៩នាក់៕ សារីម

...

IMG_7444 IMG_7445 IMG_7454 IMG_7451

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print