ភ្នំពេញ ៖ ក្លិបរាត្រីយីហោ(Wok)ដែលមានទីតាំងនៅសណ្ឋាគារហូលីដេបាននឹងកំពុងបំពុលសំលេងតន្រ្តីដោយឮញ័ររន្ធត់យ៉ាងខ្លាំងធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជិតខាងក្នុងការសម្រាកដេកពួនពុំលក់ជារៀងរាល់យប់ ហើយពួកគាត់ភ័យខ្លាចនិងភាពអសន្តិសុខផងដែរ ។
ក្លិបរាត្រីយីហោ(Wok)ដែលកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាងនោះមានទីតាំងនៅផ្លូវលេខ៨៤កែងផ្លូវលេខ៦៥ស្ថិនៅបរិវេណសណ្ឋាគារ(ហូលីដេ)នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋរស់នៅជិតខាងនៃក្លិបមួយនោះបានរអ៊ូរទាំថា ជារាល់យប់ពួកគាត់ដេកពួនមិនបានឡើយដោយសារតែមានការរំខានយ៉ាងខ្លាំងពីសម្លេងតន្រី្តដែលឮបុកញ័រយ៉ាងខ្លាំងហើយម្យ៉ាងវិញទៀតភ្ញៀវដែលជាប្រភេទក្មេងប្រុសស្រីដែលចូលចិត្តសប្បាយពីផឹកស៊ីរាំរែកក៏ដូចជាកាលេងថ្នាំញៀនជាដើមនោះបានមកពពាក់ពពូនគ្នាដោយអ្នកខ្លះជិះរថយន្តទំនើបៗមកចូលក្លិបនោះលុះពេលពួកគេទាំងនោះចេញវិញបានស្រែកឡូឡាប្រសេកប្រសាចធ្វើឲ្យមានការរំខានរិតតែខ្លាំងៗឡើង។
ប្រជាពលរដ្ឋជិតខាងបានបន្តទៀតថាពេលព្រឹកនាំគ្នាចេញធ្វើការងារក៏ដូចជាការខំរកស៊ីចិញ្ចិមគ្រួសារសង្ឃឹមថាពេលយប់បានដេកពួកដោយសុខសាន្តតែផ្ទុយទៅវិញដេកពួនមិនបានដោយសារតែមានការរំខានព្រោះក្លិបយីហោ(Wok)នោះបានបើកអាជីវកម្មចាប់ពីម៉ោង ២១យប់រហូតទល់ភ្លឺឯណ្ណោះ។ដូច្នេះហើយពួកគាត់ជាប្រជាពលរដ្ឋរស់នៅជិតខាងនៃក្លិបនោះបានទទួចស្នើរសុំឲ្យលោកសុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពនិងជាអភិបាលខណ្ឌដូនពេញ លោកគួតែមានវិធានការយ៉ាងណាចំពោះសម្លេងរំខាននៃក្លិបនោះផងបើមិនដូច្នោះទេ ពួកគាត់ពិតជារស់នៅឬដេកពួនមិនបានឡើយព្រោះតែការរំខាននៃក្លិបនោះមួយយប់ទល់ភ្លឺជារៀងរាល់យប់៕ ស តារា