ទិវាប្រធានាធិបតីអាមេរិកពលរដ្ឋរាប់សិបពាន់នាក់នៅរដ្ឋជាច្រើនធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី ដូណាល់ ត្រាំ

ចែករំលែក៖

ក្នុងឱកាសទិវាប្រធានាធិបតីអាមេរិកថ្ងៃទី២០ ខែកុម្ភៈ ពលរដ្ឋអាមេរិករាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងលោក ដូណាល់ ត្រាំ ដោយក្រុម បាតុករបានលើកស្លាកបដាដែលមានខ្លឹមសារ «ត្រាំមិនមែនជាប្រធានាធិបតីរបស់យើងឡើយ»។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកដឹកនាំធ្វើបាតុកដោយម្មបានឲ្យដឹងថា ពួកគាត់មានគម្រោងប្រមូលផ្តុំគ្នានៅទីក្រុង ធំៗចំនួន២៩ចាប់ពីទីក្រុង Los Angeles រហូតដល់ Michigan ដើម្បីប្រឆាំងនឹងគោល នយោបាយរបស់លោក ត្រាំ ដែលបានអនុវត្ត រយៈពេល១ខែកន្លងមក។

នៅក្នុងទីក្រុងញូវយ៉កបាតុកររាប់សិបពាន់នាក់បានស្រែកនូវពាក្យស្លោកថា «គាត់បានបោកប្រាស់, គាត់និយាយកុហក» និងពាក្យថា រក្សារដ្ឋធម្មនុញ្ញប្រឆាំងអ្នក និយាយកុហក។ ក្រៅពីនេះក្រុមបាតុករ បានស្រែកខ្លាំងៗនៅមុខវិមាន ដូណាល់ ត្រាំ ថា លោក ត្រាំ មិនមែនជាប្រធានាធិបតី របស់យើងឡើយ។

លោក Luis Llobera អាយុ៣៨ឆ្នាំ ដែលបានចូលរួមធ្វើបាតុកម្មនោះបញ្ជាក់ថា យើងមិនមែនជាពលរដ្ឋអាមេរិក ប៉ុន្តែ កូនរបស់យើងកើតនៅលើទឹកដីអាមេរិក ចង់ឲ្យមានប្រធានាធិបតីល្អ។

«ទិវាប្រធានាធិបតីអាមេរិក» គឺជាទិវា ផ្លូវការដើម្បីលើកតម្កើងដល់ថ្ងៃកំណើត អតីតប្រធានាធិបតី George Washington និងប្រធានាធិបតី Abraham Lincoln ប្រធានាធិបតីដំបូងនិងប្រធានាធិបតីទី១៦របស់អាមេរិក។ ការធ្វើបាតុកម្មនៅថ្ងៃនេះគឺធ្វើឡើងដោយសន្តិភាពមិនបង្កហិង្សាឡើយ៕

trump (1) trump (3) trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print