គ្រោះអត់ឃា្លនគំរាមកំហែងដល់អាយុជីវិតកុមាររាប់លាននាក់នៅទ្វីបអាហ្វ្រិក

ចែករំលែក៖

មូលនិធិកុមារអន្តរជាតិ UNICEF បាន ព្រមានថា គ្រោះអត់ឃ្លាននៅប្រទេស ចំនួន៤ក្នុងទ្វីបអាហ្រិកក្នុងនោះមាន នីហ្សេរីយ៉ា, សូម៉ាលី, ស៊ូដង់ខាងត្បូង និង យេមែន អាចសម្លាប់កុមារយ៉ាងតិច ១,៤ លាននាក់ ដែលកំពុងតែកង្វះអាហារូបត្ថម្ភយ៉ាងខ្លាំង។

របាយការណ៍ដែលបានប្រកាសកាលពីថ្ងៃទី២១ ខែកុម្ភៈ របស់ UNICEF បាន បញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពកង្វះ ស្បៀងអាហារ បានប៉ះពាល់យ៉ាងខ្លាំង ដល់កុមារ។

នៅក្នុងប្រទេសយេមែន សង្គ្រាមស៊ីវិលបានកើតឡើងនៅក្នុងប្រទេសនេះជាង២ឆ្នាំកន្លងមក ធ្វើឲ្យមនុស្សជាច្រើនប្រឈមនឹងគ្រោះអត់ឃ្លាន ហើយមានកុមារដល់ ទៅ៤៦០ពាន់នាក់ កង្វះអាហារូបត្ថម្ភធ្ងន់ ធ្ងរបំផុត។ ចំណែកនៅក្នុងប្រទេសនីហ្សេរីយ៉ាវិញក៏ដូចគ្នាដែរ។

តាមប្រព័ន្ធផ្សព្វផ្សាយ Fews Net បាន ឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ២០១៦ មក ទល់ពេលនេះតំបន់ដាច់ស្រយាលនៅ ប្រទេសនីហ្សេរីយ៉ា កំពុងប្រឈមនឹង គ្រោះអត់ឃ្លានជាទ្រង់ទ្រាយធំដោយសារតែក្រុមអង្គការមនុស្សធម៌ពិបាកចូលទៅ ដល់តំបន់នោះ។ មិនតែប៉ុណ្ណោះ ពលរដ្ឋប្រឈមនឹងគ្រោះធម្មជាតិទៀតផងធ្វើឲ្យ ជីវភាពរបស់ពួកគាត់កាន់តែយ៉ាប់យុឺន។

ចំណែកនៅសូម៉ាលី ក៏មានកុមារជិត៣សែននាក់កំពុងប្រឈមនឹងគ្រោះអត់ឃ្លាន។ ដោយឡែកប្រទេសស៊ូដង់ខាងត្បូង ក៏មាន កុមារជិត ៣សែននាក់កង្វះអាហារូបត្ថម្ភផងដែរ។

អគ្គនាយក យូនីស្សេហ្វ លោក Anthony Lake បានបញ្ជាក់ថា ស្ថានភាពអត់ឃ្លានកាន់តែអាក្រក់ទៅនៅក្នុងប្រទេស តំបន់អាហ្វ្រិក ដូច្នេះសហគមន៍អន្តរជាតិត្រូវតែអន្តរាគមន៍ជាបន្ទាន់។ នៅខែមីនា ខាងមុខ អគ្គរដ្ឋទូតបណ្តាប្រទេសប្រចាំនៅអង្គការសហប្រជាជាតិនឹងជួបប្រជុំ ដើម្បី វាយតម្លៃពីវិបត្តិមនុស្សធម៌នៅលើពិភពលោក៕

sirey (1) sirey (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print