មកទារលុយ១-២លើកមិនមាន វាយ២កៅអីហើយថែមមួយស្នាប់កាំភ្លើងទៀតបែកក្បាលហូរឈាមជោកខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសដែលជាជាងជួសជុលទូរស័ព្ទដៃម្នាក់ ត្រូវបានជនប្រដាប់អាវុធវាយមួយស្នាប់កាំភ្លើងបណ្ដាលឲ្យបែកក្បាលហូឈាមជោកខ្លួនដេជាច្រើនថ្នេរ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះគាំង គឹមសាន អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកជនបង្កមានឈ្មោះ តាអុនព្រែកទល់ អាយុ៤០ឆ្នាំ មិនដឹងថាធ្វើការអ្វីនោះទេ តែមានកាំភ្លើកាន់តាមខ្លួន។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅពេលកន្លះខែមុខឈ្មោះតាអុន ដែលជនបង្កបានយកទូរស័ព្ទដៃម៉ាកខែមហ្វូន មកឲ្យជនរងគ្រោះជួសជុលឲ្យ ពេលនោះជនរងគ្រោះបានសុំលុយ២មុឺនរៀលមុន ដើម្បីទិញគ្រឿងបន្លះមកជួសជុលឲ្យ ហើយ «តាអុន» ក៏បានលុយ២មុឺនទៅជនរងគ្រោះ ពេលដែលជនរងគ្រោះធ្វើរួចបានយកទូរស័ព្ទទៅឲ្យ«តាអុន»វិញ ហើយ«តាអុន»និយាយថា មិនមែនរបស់គាត់ទេ ហើយ«តាអុន»ក៏ព្រមឲ្យទូរស័ព្ទមករូបគេវិញ ហើយបានទារលុយចំនួន២មុឺនដែលជនគ្រោះយកមកទិញគ្រឿងបន្លះដាក់ឲ្យនៅពេលមុន  ហើយជនរងគ្រោះបាននិយាយថា គេអត់ទាន់មានលុយទេពេលចាំយកទូរស័ព្ទលក់ដាច់ចាំគេឲ្យ ពេលនោះ«តាអុន»ក៏បានយល់ព្រម រហូតមកដល់ថ្ងៃកើតហេតុឈ្មោះ«តាអុន»បានមកទារលុយពីរូបគេម្ដងទៀត ហើយរូបគេបានឆ្លើយថា មិនទាន់មានលុយទេអ៊ំ ព្រោះលក់ទូរស័ព្ទមិនទាន់ដាច់ផង ដោយជនរងគ្រោះនិយាយតែប៉ុណ្នឹងស្រាប់តែ«តាអុន»បានយកកៅអីវាយទៅលើរូបគេចំនួន២កៅអីនិងបានដកកាំភ្លើងវាយរូបគេមួយស្នាប់កាំភ្លើងទៀតបណ្ដាលឲ្យបែកក្បាលហូរឈាមជោកខ្លួនតែម្តង ។

ក្រោយពេលកើតហេតុភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅដេនៅគ្លីនិច និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យឲ្យជួយរកយុតិ្តធម៌ដល់រូបគេផង៕ ភារ៉ា ដង្កោ

...

IMG_7803 IMG_7736 IMG_7737

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print