ភ្នំពេញ៖ នារីបម្រើខារ៉ាអូខេម្នាក់ រងរបួសដាច់ស្លឹកត្រចៀកម្ខាង ខណៈទាស់សម្តីគ្នាជាមួយអ្នកធ្វើការជាមួយផ្ទុះហិង្សាមួយប្រាវ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងដឹក កាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅហាខារ៉ាអូខេមួយកន្លែងដែលមានយីហោភេជ្ជៈតន្ត្រី KTV ឋិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលដាច់ស្លឹកត្រចៀកឈ្មោះ ម៉ុន ចាន់ឌឿន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់នៅផ្ទះជួលភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស្រី ពេជ្រ អាយុប្រហែល២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុភាគីទាំងសងខាងបាននិយាយឌឺដងគ្នារឿងធ្វើការរាល់ថ្ងៃ រហូតឈានដល់ប្រើហឹង្សាដាក់គ្នាទៅវិញទៅមក ធ្វើឲ្យភាគីម្ខាងរងរបួសផ្នែកត្រចៀកម្ខាង និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងអង្គុយផឹកសីុនាំគ្នាចោមរោមមើល និងបុគ្គលិកនាំគ្នាជួយចាប់បំបែក ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋនបានចុះទៅដល់ចំណុចកើតហេតុ និងឃាត់ភាគីម្ខាងមកសួរនាំនៅប៉ុស្តិ៍ ខណៈភាគីម្ខាងទៀតចូលពេទ្យ ៕ សុខាសែនជ័យ
...