ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីផឹកសីុមួយគ្នាហើយយកលេះខ្ចីម៉ូតូទៅយកប្រពន្ធ តែបែជាទៅបាត់រហូតចាំបាត់ៗ តាំងពីថ្ងៃទី៣ខែមករា ឆ្នាំ២០១៧ ជិតផ្សារកាណាសីុធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះរហូតមកដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែភុម្ភះ ឆ្នាំ២០១៧នេះទើបជួបមុខនៅផ្លូវវេងស្រេង មុខផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច។
ជនសង្ស័យឈ្មោះ ប៉ែន ភ័ក្រត្រាអាយុ១៩ឆ្នាំមុខរបរព្រូឡានរស់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅចំណែកម្ចាស់ម៉ូតូឈ្មោះ ចិន សាម៉ុនអាយុ២៣ឆ្នាំមុខរបររោងចក្រស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅស្រុកកំណើតភូមិបាក្រុងធឃុំស្វាយចេកស្រុករំដួលខេត្តស្វាយរៀងម៉ូតូដែលគេយកនោះម៉ាកMSXពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1 CO.6311 ។
តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានអោយដឹងថា នៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៧ រួបគាត់បានផឹកសីុជាមួយមិត្តភ័ក្តមានគ្នា៤ទៅ៥នាក់ នៅ ហាងផឹកសីុមួយកន្លែងជិតនិងផ្សារកាណាសីុធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានជនសង្ស័យចូលរួមជាមួយផង ខណៈ នោះរួបគាត់និងជនសង្ស័យទើបតែស្គាល់គ្នាជាលើកទីមួយដោយស្គាលតាមរយះមិត្តភ័ក្តម្នាក់ទៀត។
ជនរងគ្រោះបានបន្តថា ខណះកំពុងផឹកសីុស្រាប់តែជនសង្ស័យបានខ្ចីម៉ូតូរួបគាត់ថាទៅយកប្រពន្ធមួយភ្លេត គាត់ក៏យល់ព្រមអោយសោរម៉ូតូជិះចេញទៅ បាត់រហូតមិនត្រលប់មកវិញតាំងពីថ្ងៃកើតហេតុរហូតមកដល់ ថ្ងៃទី២២ខែភុម្ភះ ឆ្នាំ២០១៧នេះទើបដើរសុខៗជួបមុខចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះពិតប្រាកដមែនហើយបានយកទៅលក់យកលុយ ចាយអស់ហើយ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ
...