រដ្ឋាភិបាល ដូណាល់ ត្រាំ ពន្យារពេលចេញច្បាប់ស្តីពីជនអន្តោប្រវេសន៍ក្រោយរងការរិះគន់ខ្លាំង

ចែករំលែក៖

ក្រោយពេលគម្រោងច្បាប់ថ្មីបានបង្ហាញជាសាធារណៈភ្លាម ក៏រងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋអាមេរិកនៅទូទាំង ប្រទេស និងនៅជុំវិញពិភពលោក ដោយ គម្រោងច្បាប់ថ្មីនោះអាចត្រូវបណ្តេញជនភៀសខ្លួននៅអាមេរិករាប់លាននាក់ទៅស្រុកកំណើតវិញ។

ចំណុចទាំងនោះហើយបានជាមន្ត្រី សេតវិមានបានចេញមកប្រកាសថា ប្រធា នាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេច ពន្យារពេលចេញច្បាប់ស្តីពីជនអន្តោ ប្រវេសន៍នៅលើទឹកដីអាមេរិក ដែលជា ច្បាប់ជំនួសដល់ច្បាប់ហាមពលរដ្ឋមកពី៧ប្រទេសចូលទឹកដីអាមេរិកត្រូវបានតុលាការលុបចោលវិញ។ ចំណែកច្បាប់ថ្មីនោះ អាចនឹង ពន្យារពេលដល់សប្តាហ៍ក្រោយ។

ក្នុងពេលជាមួយគ្នានោះរដ្ឋមន្ត្រីសន្តិ សុខជាតិអាមេរិកលោក John Kelly បានបញ្ជាក់ថារដ្ឋាភិបាលអាមេរិកនឹងមិន បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិកជាទ្រង់ទ្រាយធំនោះឡើយ។ ប៉ុន្តែការបណ្តេញជនអន្តោប្រវេសន៍មួយចំនួននឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
កន្លងមកក្រសួងសន្តិសុខជាតិអាមេរិកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហើបពីវិធានការអនុវត្តច្បាប់ស្តីពីជន ភៀសខ្លួនរបស់ប្រធានាធិបតី ត្រាំ ក្នុងនោះ មានការចាប់ខ្លួន និងបណ្តេញជនអន្តោ ប្រវេសន៍ខុសច្បាប់នៅអាមេរិករាប់លាននាក់។

តាមឯកសាររបស់ក្រសួងសន្តិសុខជាតិអាមេរិក DHS បានបង្ហាញឲ្យឃើញថា គោលដៅរបស់ប្រធានាធិបតី ត្រាំ គឺរឹត បន្តឹងជនអន្តោប្រវេសន៍នៅលើទឹកដីអាមេរិក ក្នុងនោះមានទាំងការលាតត្រដាងជន អន្តោប្រវេសដែលបានបង្កបទល្មើស ផ្សេងៗ។ កម្លាំងសន្តិសុខនៅក្នុងតំបន់ និងក្រុមអនុវត្តច្បាប់អន្តោប្រវេសន៍ខុសច្បាប់ក្នុងនោះមានការដកហូតសិទ្ធិផ្ទាល់ខ្លួន របស់ជនអន្តោប្រវេសន៍ខុសច្បាប់ និង សាងសង់មជ្ឈមណ្ឌលឃុំខ្លួនបណ្តោះ អាសន្ន សម្រាប់ជនអន្តោប្រវេសន៍ និង ផ្លាស់ប្តូរគោលនយោបាយស្តីពីជនអន្តោប្រវេសន៍ និងចុងក្រោយបំផុតគឺបណ្តេញ ជនអន្តោប្រវេសន៍តែម្តង។

មន្ត្រីក្រសួងសន្តិសុខជាតិអាមេរិកមួយចំនួនបានឲ្យដឹងថា គោលនយោបាយថ្មី នឹងផ្តល់សិទ្ធិជាច្រើនដល់មន្ត្រីមូលដ្ឋានក្នុងការរឹតបន្តឹងជនអន្តោប្រវេសន៍។ ចំណែកកម្លាំងសន្តិសុខជាតិមិនត្រូវបានដាក់ សម្រាប់ចាប់ជនអន្តោប្រវេសន៍នាពេលនេះឡើយ គឺទុកឲ្យក្រុមសន្តិសុខតំបន់ជាអ្នកសម្រេចវិញ។

នយោបាយថ្មីរបស់ប្រធានាធិបតី ត្រាំ គឺសម្តៅទៅលើជនភៀសខ្លួនជាង១១នាក់ដែលរស់នៅគ្មានលិខិតស្នាមត្រឹមត្រូវនៅលើទឹកដីអាមេរិក។ ក្រសួងសន្តិសុខជាតិអាមេរិកក៏បានស្នើឲ្យ បណ្តេញជាបន្ទាន់ទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ណាដែលរកឃើញដោយរស់នៅអណាធិបតេយ្យគ្មានឯកសារត្រឹមត្រូវ៕

trump (2) trump (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print