ភ្នំពេញ ៖ មនុស្សប្រុសស្រី៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
របាយការណ៍ដដែល បង្ហាញថា បទល្មើសជួញដូរគ្រឿងញៀន រក្សាទុកគ្រឿងញៀន និង ប្រើប្រាស់គ្រឿងញៀន ចំនួន២៦ករណី សមត្ថកិច្ចរកឃើញវត្ថុតាង រួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ទម្ងន់៥៥,៥១ក្រាម និងមួយកញ្ចប់ធំ និង៧៦កញ្ចប់តូច។
ប្រតិបត្តិការចាប់ខ្លួនជនល្មើសពាក់ព័ន្ធគ្រឿងញៀននេះ ១០អង្គភាពបានចូលរួម គឺ មន្ទីរប្រឆាំងគ្រឿងញៀន ,បាត់ដំបង , បន្ទាយមានជ័យ , កំពង់ស្ពឺ , កំពង់ធំ , កំពត, ព្រៃវែង , តាកែវ , សៀមរាប និង រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រតិបត្តិការក្តៅក្នុងការបង្ក្រាបគ្រឿងញៀន ហើយគេសង្កេតឃើញថា ជនពាក់ព័ន្ធជាច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ៕ ដោយ ៖ ចេស្តា
...