ស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងសៀមរាបចំនួន៣កន្លែង បើកឱ្យដំណើរជាបណ្តោះអាសន្នមុនថ្ងៃព្រឹត្តការណ៍អង្គរសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ

ចែករំលែក៖

ខេត្តសៀមរាប ៖  ថ្នាក់ដឹកនាំខេត្តសៀមរាប បានសម្រេចបើកឱ្យធ្វើដំណើរឆ្លងកាត់ស្ពានបេតុងថ្មី ចំនួន៣កន្លែងដែលឆ្លងកាត់ស្ទឹងសៀមរាប ជាបណ្តោះអាសន្ន នៅក្នុងថ្ងៃព្រឹត្តការណ៍អង្គរសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ដើម្បីសម្រួលការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះ ក្នុងក្រុងសៀមរាប ។

លោក កង ចាន់ត្រា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាបបានឱ្យដឹងថា ស្ពានបេតុងថ្មី ដែលឆ្លងកាត់ស្ទឹងសៀមរាបចំនួន៣ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ កន្លងទៅគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧ខាងមុខនេះហើយ។ស្ពានថ្មថ្មីទាំង៣ ដែលកំពុងសាងសង់នេះគឺជាថវិការាជរដ្ឋាភិបាលក្នុងគម្រោងឥណទានឆ្នាំ២០១៦ និងឆ្នាំ២០១៧ អនុវត្តដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត។ ស្ពានមួយក្នុងចំណោមស្ពានទាំង៣ គឺស្ពាននៅមុខព្រះរាជដំណាក់ធ្វើ អមស្របគ្នា ជាមួយស្ពានថ្មចាស់ មានលក្ខណៈជាស្ពានភ្លោះ បណ្តោយមានប្រវែង៤៦ម៉ែត្រទទឹងប្រវែង៨ម៉ែត្រ២តឹក ដែលបង្កភាពងាយស្រួលដល់ចរាចរណ៍ ។

សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៧នេះ សហភាពសហព័ន្ធយុវជនកម្ពុជា និងរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន ហើយព្រឹត្តការណ៍នេះនិងមានប្រជាពលរដ្ឋជាច្រើន កុះករ បានមកទស្សនាខេត្តសៀមរាបដូច្នេះស្ពានថ្មីទំាង៣ ខ្សែនេះគឺមានសារៈសំខាន់ណាស់ក្នុងការសម្រួលចរាចរណ៍ ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ៕  ប៊ុន រិទ្ធី

...

Bunrihhy-1 (1) Bunrihhy-1 (2) Bunrihhy-1 (3) Bunrihhy-1 (5) Bunrihhy-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print