ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវម្ចាស់ផ្ទះទាន់ចាប់ប្រគល់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤៦២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ស វង្សដាលី ភេទប្រុស អាយុ៥៣ឆ្នាំតាមផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីបទបំរុងចូលលួចទ្រព្យសម្បត្តិ ។
តាមប្រភពព័ត៌មានពីជនរហគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេជើញជនសង្ស័យម្នាក់បានជិះមូ៉តូ១ឌុប ខណៈមកដល់មុខផ្ទះកើតហេតុខាលើមួយស្ទុះក្រោយមក ក៏ស្រាប់តែមានជនសង្ស័យម្នាក់បានឃើញទ្វារបើកក៏ចូលទៅបើកទ្វារផ្ទះរបស់ជនរងគ្រោះហើយបានចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ពេលនោះជនរងគ្រោះក៏បានលឺសំលេងទ្វារផ្ទះដូចជាមានគេ បើកក៏បានស្ទុះមកមើល ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែបើកទា្វររបស់ខ្លួន ។ ពេលនោះជនរងគ្រោះ ក៏ដេញតាមពីក្រោយហើយស្រែកថាចោរៗចៃដន្យពេលនោះក៏ត្រូវកម្លាំងល្បាតនគរបាលប៉ុស្តិ៍ទន្លេបាសាក់ប្រទះឃើញក៏ដេញចាប់ភ្លាមៗតែមង្ត។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស រស្មី