ចេញពីស្រុកស្នួលមកកាច់សោ.កម៉ូតូ នៅស្រុកពញាក្រែកជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖  ជនសង្ស័យជាចោរកាច់សោ.កម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋាន ស្ទាក់ចាប់ខ្លួនភ្លាមៗបន្ទាប់ពីជនសង្ស័យរូបនេះធ្វើរសកម្មភាពលួចកាច់សោ.កម៉ូតូគេបានហើយព្យាយាមជិះគេចខ្លួនតែរត់មិនរួច ។ ហេតុការបាត់ម៉ូតូនិងចាប់បានជនសង្ស័យនេះកើតឡើងនៅម៉ោងប្រហែល២និង៣០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិស្ទឹងជើង ឃំុពពេល ស្រុកពញាក្រែក ខេត្តត្បូង ឃ្មំុ។

អធិការស្រុកពញាក្រែក លោក អោម មុន្នីវណ្ណ បានឲ្យដឹងថា មានករណីចោរកម្ម លួចកាច់សោយកម៉ូតូ១គ្រឿង នៅភូមិស្ទឹងជើង ឃុំ ពពេល ស្រុកពញាក្រែក របស់ឈ្មោះ ហេង ចាន់ណា ភេទ ប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិស្ទឹងជើង ឃុំ ពពេល ស្រុកពញាក្រែក ។

លោកបន្តថា ក្នុងករណីខាងលើកនេះ ដោយមានការសហការ ពីកម្លាំងប្រជាការពារ និង នគរបាល- កម្លាំងPM កំពុងឈរជើង ទប់ស្កាត់នៅ ចំណុចផ្សារស្ទឹង ចេញមកតាមស្ទាក់ និង ឃាត់ខ្លួនបានជនសង្ស័យបាន១នាក់ ទៅកាន់ប៉ុស្តិរដ្ឋបាលកោងកាង ដើម្បីសួរនាំ។ លោក ក៏បានបញ្ជាក់ទៀតថា ផ្អែកតាមចំលើយ សារភាព របស់ជនសង្ស័យ ឈ្មោះ ឆាន់ ចិត្ត ភេទ ប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិរំសាយសក់ ឃុំ ស្នូល ស្រុក ស្នូល ខេត្តក្រចេះ ថាខ្លួនពិតជាបាន ធ្វើសកម្មភាព លួចកាច់សោ យកម៉ូតូ១គ្រឿង ម៉ាកណេវ ពណ៌ស សេរី2001 គ្មានស្លាក របស់ឈ្មោះ ហេង ចាន់ណា នៅភូមិស្ទឹងជើង ឃុំពពេលពិតមែន ។

ករណីខាងលើនេះ ជំនាញនៃអធិការដ្ឋានស្រុក កំពុងចាត់ការបន្តតាម និតិវិធី រីឯម៉ូតូបានប្រគល់ជូនម្ចាស់ដេីមវិញ ៕ វណ្ណះ

...

Vannak-1 (1) Vannak-1 (2) Vannak-1 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print